ព័ត៌មានជាតិ

មរណភាពរបស់ “ឌុច” ស្ថានទូតអាមេរិក សម្តែងទឹកចិត្តក្រៀមក្រំ ចំពោះអ្នកដែលត្រូវបានសម្លាប់ ក្រោមបញ្ជារបស់គាត់

ភ្នំពេញ៖ ចំពោះការស្លាប់របស់ “ឌុច” ដែលជាមេបញ្ជាការខ្មែរក្រហមដំបូងគេ ហើយត្រូវបានតុលាការដាក់ទោសពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ យើងសូមសម្តែងទឹកចិត្តក្រៀមក្រំ ចំពោះអ្នកដែលត្រូវបានសម្លាប់ ក្រោមបញ្ជារបស់គាត់។ នេះបេីតាមការកត់សម្គាល់របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សហរដ្ឋអាមេរិកសូមចូលរួមជាមួយប្រទេសកម្ពុជា និងសហគមន៍ អន្តរជាតិ ក្នុងការទ្រទ្រង់ដំណើរក្តី នៅក្នុងតុលាការកាត់ក្តីខ្មែរក្រហមក្នុងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC) ដែលនាំដល់ការដាក់ទោសលើរូបគាត់ ហើយវាជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តមួយ ក្នុងការធានាឲ្យ មានការទទួលខុសត្រូវ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top