ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រោសប្រទានផ្តល់ នីតិសម្បទានយោបាយ ដល់លោក សុន ឆ័យ និងអតីតថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ ២រូបទៀត

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសប្រទាន ផ្តល់នីតិសម្បទាធ្វើនយោបាយដល់ លោក សុន ឆ័យ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ២រូបទៀត គឺលោក តាវ គឹមឈន និងលោកវ៉ា សាម៉ុន ដែលជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សនេះ។

ព្រះរាជក្រឹត្យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក សុន ឆ័យ, លោក តាវ គឹមឈន និងលោកវ៉ា សាម៉ុន បានសរសេរលិខិត ដាច់ដោយឡែកពីគ្នាជូន សម្តេចក្រឡាហោ ម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនីតិសម្បាទា ធ្វើនយោបាយឡើងវិញ បន្ទាប់ពីជាប់បម្រាមអស់រយៈពេលជិត៣ឆ្នាំ។

To Top