ព័ត៌មានជាតិ

ព្រះមហាក្សត្រខ្មែរ៖ ពិភពលោកមាន ការស្រុតចុះ គួរឲ្យ ព្រួយបារម្ភ

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាមានព្រះបរមរាជឱង្ការថា ទន្ទឹម ការរីកចម្រើន របស់ពិភពលោកខាងផ្នែកសីលធម៌ និង អភិសមាចារ ( មារយា ទ ដ៏ ល្អ ក្រៃលែង ឬ ជ្រះថ្លា )នោះ ពិភពលោកនេះក៏មាន ការស្រុតចុះ គួរ ឲ្យ ព្រួយបារម្ភ ។

ព្រះអង្គបន្តថា « បច្ចុប្បន្ននេះ សាកលលោក យើង កំពុងស្ថិត នៅក្នុង ដំណាក់កាល នៃ ការរីកចម្រើន និង ជឿនលឿន ដោយមាន ជំនាញ ខាង វិទ្យាសាស្ត្រ និង សម្ភារៈ ដែល មិន ធ្លាប់មាន ពីមុនមក ។ ប៉ុន្តែ ទន្ទឹមនឹង ការរីកចម្រើន ខាងលើនេះ សីលធម៌ និង អភិសមាចារ ( មារយា ទ ដ៏ ល្អ ក្រៃលែង ឬ ជ្រះថ្លា ) ក្នុង ជីវភាព សង្គម ក៏មាន ការស្រុតចុះ គួរ ឲ្យ ព្រួយបារម្ភ ណាស់ដែរ “។

ព្រះអង្គបន្តទៀតថា ភាពអន់ថយ នៃ សីលធម៌ និង គុណធម៌ សង្គមគឺនាំ ឲ្យ មានការ ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ សេចក្តីថ្លៃថ្នូរ និង និរន្តរភាព នៃ វប្បធម៌ និង ចីរភាព របស់ សង្គមនិយម ទៅ អនាគត ៕

To Top