ព័ត៌មានជាតិ

ប្រធានចលនាយុវជន ១៥៧ ក្រុងសិរីសោភ័ណ្ឌចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ដល់សមាជិកជួបបញ្ហា

ភ្នំពេញ ៖ លោក ជា សុវណ្ណធួន ប្រធានចលនា យុវជន១៥៧ក្រុងសិរីសោភ័ណ្ឌ តំណាងលោក ចៅ ជីអាន ប្រធានសាខាសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងលោក អេម ពៅ អនុប្រធាន លោក អ៊ូ លីវិន និងសមាជិក៥រូបទៀតបានចុះសួរសុខទុក្ខគ្រួសារ លោក អ៊ូច សុភា សមាជិកសកម្មចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដែល ប្រពន្ធជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាល នៅផ្ទះ ស្ថិតភូមិសែរសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ។

ក្នុងឱកាសសួរសុខទុក្ខក៏បាននាំយកថវិកាប្រគល់ជូន ចំនួន៦២០,០០០រៀល សម្រាប់ទុកព្យាបាលដែលថវិកា នេះចូលរួមដោយសមាជិកក្រុងសិរីសោភ័ណ៕

To Top