ព័ត៌មានជាតិ

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ ឧបត្ថម្ភថវិកាមួយចំនួន ដល់ពលរដ្ឋ ក្រីក្រពីរគ្រួសារ

ភ្នំពេញ៖លោកអេង ប៉ជាក អនុប្រធានចលនាយុវជកម្ពុជា ក្រុម១៥៧សាខាខេត្តតាកែវ តំណាងលោក លោកកែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះសួរ សុខទុក្ខ នឹងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់ពលរដ្ឋក្រីក្រចំនួន ២ គ្រួសារផ្សេងគ្នា រស់នៅក្នុងខេត្តតាកែវ។

គ្រួសារដែលទទួលអំណោយរួមមាន ៖លោកឡេង ចាន់ណារឹទ្ធ អាយុ ៣២ ឆ្នាំ រស់នៅភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ពិការដៃទាំងសងខាង និងពិការជើងផង។លោក ហេង ផាន់នី អាយុ ៣៧ ឆ្នាំ រស់នៅលើដីវត្ត ភូមិ ជ្រោយប្រឃ សង្កាត់ បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មានជំងឺប្រចាំកាយ។

អំណោយទាំងនោះរួមមាន៖ អង្ករចំនួន៥០ គីឡូក្រាម ,ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ
ត្រីខចំនួន១យួរ ,ប៊ីចេងចំនួន១កញ្ចប់ ,ខ្ទឹមសរ ចំនួន១គីឡូ ,ស្ករសចំនួន១គីឡូ ,អំបិល ចំនួន១គីឡូ ,ទឹកសុទ្ធចំនួន១កេស ,ទឹកក្រូចចំនួន ១កេស មី ចំនួន១កេស និងថវិកាក្នុង១គ្រួសារៗ ចំនួន១០០.០០០ ម៉ឺនរៀល៕

To Top