ព័ត៌មានជាតិ

លោក ញឿន រ៉ាដែន នាំយកឧបករណ៍ និងសម្ភារៈមួយចំនួន ចែកជូនដល់សាលាចំនួន២ ក្នុងស្រុកកងមាស

ភ្នំពេញៈ លោក ញឿន រ៉ាដែន ទីប្រឹក្សារាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បាន នាំយកឧបករណ៍សម្ភារៈមួយចំនួន ចែកជូនដល់សាលាចំនួន ០២ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។

លោក រ៉ាដែន បានឱ្យដឹងថា ស្របពេលសាលាមួយចំនួន បានបើកដំណើរ ក្នុងដំណាក់កាលសាកល្បង ជំហានទី២ អនុលោមទៅការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោរព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការពារការឆ្លងរីករាលដាល មេរោគ កូវីដ ១៩ លោកនិងក្រុមការងារ បាននាំយកឧបករណ៍សម្ភារៈមួយចំនួន ដូចជា៖ ម៉ាស់ ម៉ាស៊ីនវាស់កំដៅ សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សាលាចំនួន ០២ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ១.សាលាបឋមសិក្សាអង្គរបាន ២.សាលាបឋមសិក្សាប៊ុនរ៉ានី បឹងត្រាវ ។

ផ្ទាំងពាណិជ្ជកម្ម

លោកទីប្រឹក្សា បានបន្តថា សកម្មភាពនេះ គឺជាការចូលរួមចំណែកលេីកទឹកចិត្ត ដល់សិស្សានុសិស្ស ឱ្យបន្តចូលរួមថែរក្សាអនាម័យ និងខិតខំរៀនសូត្រ ក្រោយបេីកសាលាឡេីងវិញ ក្នុងដំណាក់កាលនេះ ៕

To Top