ព័ត៌មានជាតិ

សាខាកាកបាទក្រហម ខេត្តកោះកុង បានរៀបចំទិវាពិភពលោក វិជ្ជាសង្រ្គោះបឋម ក្នុងការជួយសង្រ្គោះ

កោះកុង ៖ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ក្នុងគ្រាមានគ្រោះអាសន្ន នៅប្រការណាមួយ ដែលកើតឡើងនៅកណ្តាលផ្លូវ ឬទីតាំងណាមួយ ដែលជួបក្នុងការជួយសង្រ្គោះ បឋមនោះទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជា ខេត្ដ កោះកុងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ មាន រៀបចំទិវា ពិភពលោក វិជា្ជសង្គ្រោះបឋម ដល់ពលរដ្ឋ ។

លោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋាន សុខភាពកាកបាទក្រហម កម្ពុជា បាន មាន ប្រសាសន៍ថា៖ វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជា ដ៏ មាន សារសំខាន់មួយដែលយើង ទាំងអស់គ្នាត្រូវសិក្សាដើម្បីទុកជា មូលដ្ឋាន គ្រឹះ សម្រាប់ សង្គ្រោះ បង ប្អូន ប្រជាពលរដ្ឋ នៅ ក្នុងសហគមន៍ ដែល រងគ្រោះថ្នាក់ ផ្សេង ៗ ដោយចៃដន្យ មាន ដូច ជា ខ្យល់គ រ ស្ទះដង្ហើម បាក់ឆ្អឹង និង គ្រោះថ្នាក់ ចរាចរណ៍ ជាដើម មុន ពេល គ្រូពេទ្យមកដល់ឬបញ្ជូនអ្នក រងគ្រោះ ទៅ កាន់ មន្ទីរពេទ្យ ។

លោក សំឃិត វៀន អភិបាលរងខេត្តបានថ្លែងថា ដោយគូស បញ្ជាក់ថា៖ការ ប្រារព្ធទិវា នេះឡើង គឺ ដើម្បី អបអរសាទរទិវាពិភពលោក វិជ្ជា សង្គ្រោះ បឋមក្នុងគោលបំណង ផ្សព្វផ្សាយឱ្យប្រជាពល រដ្ឋយល់ដឹង ពី វិធី ជួយ សង្គ្រោះជនរងគ្រោះនៅក្នុងសហគមន៍របស់ខ្លួនឱ្យបាន ត្រឹមត្រូវនិងសុវត្ថិភាពមុនពេល គ្រូ ពេ ទ្យមកជួយសង្គ្រោះនិងមុនពេល បញ្ជូន ទៅ មន្ទីពេទ្យ ។កាកបាទក្រហមកម្ពុជា បានអប់រំយល់ដឹងអំពី វិជ្ជាសង្គ្រោះបឋមការពារ ដើម្បីឲ្យកុមារចេះបង្ការខ្លួនកុំឲ្យមានគ្រោះថ្នាក់ ហើយក្នុងនោះប្រធានបទ ដែលយកមកបង្ហាត់បង្ហាញ រួមមាន៖ រលាក(ទឹកក្ដៅ ភ្លើង…) បាក់ឆ្អឹង លង់ទឹក សត្វទិច រន្ទះ និងស្លាក់។

កាកបាទក្រហមកម្ពុជា បាននិងកំពុងពង្រីកវិជ្ជាសង្គ្រោះបឋម នៅតាមស្ថាប័នរដ្ឋ និងមន្ទីរនានា តាមការស្នើសុំ និងផ្តល់ វិជ្ជាសង្គ្រោះបឋមដោយបង់ថ្លៃ ដល់វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ គោលបំណង របស់កាកបាទក្រហមកម្ពុជាគឺ ក្នុង១គ្រួសារត្រូវមានអ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់ ៕

To Top