ព័ត៌មានជាតិ

សកម្មភាព “ខែជំរុញការប្រើប្រាស់ ” នៃប្រទេសចិន ឆ្នាំ២០២០ ប្រារព្ធធ្វើនៅក្រុងប៉េកាំង ប្រទេសចិន

នៅយប់ថ្ងៃទី៨ ខែសីហា សកម្មភាព “ខែជំរុញការប្រើប្រាស់” នៃ ប្រទេសចិន ឆ្នាំ២០២០ ដែលសហការ រៀបចំដោយក្រសួងពាណិជ្ជកម្ម ចិននិងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុង ប៉េកាំង ប្រទេសចិន ។

សកម្មភាពនេះ ផ្តោតសំខាន់លើការងារ ពាក់ព័ន្ធនឹងការប្រើប្រាស់ ដើម្បីបង្ហាញពីសញ្ញាវិជ្ជមាន ដូចជា ក្រោមបរិបទ បង្ការ និងគ្រប់គ្រងជំងឺឆ្លងជាប្រក្រតី បានលេចចេញ ការប្រើប្រាស់បែបថ្មីជាបន្តបន្ទាប់ មានប្រជាពលរដ្ឋ កាន់តែច្រើនឡើងៗ ទទួលយកការប្រើប្រាស់ បែបសន្សំសំចៃ ហើយទីផ្សារ ប្រើប្រាស់ ក៏ត្រូវបានស្តារឡើងវិញជាដើម ។

សកម្មភាពលើកនេះ ធ្វើឡើងក្រោមប្រធានបទ “សហគ្រាសមួយម៉ឺន នៃទីក្រុងមួយរយ ជំរុញការប្រើ ប្រាស់ ” ដែលនឹងរៀបចំធ្វើសកម្មភាព ជំរុញការប្រើប្រាស់មួយចំនួន ក្នុងអំឡុងពេលពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្រោមការចូលរួមរបស់សហគ្រាស ជាង ១០ម៉ឺន សហគ្រាស ដែលរួម មានហាងលក់ទំនិញ ជាក់ស្តែង និងហាងលក់តាម អនឡាញជាង២លាន ៕

To Top