ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការ អន្ដរក្រសួង សិក្សា និងអនុវត្តគម្រោង ស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅសៀមរាប

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចស្ដីពី ការសម្រេចបង្កើតគណៈកម្មការ អន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅខេត្តសៀមរាប ។

ក្នុងសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល បានឲ្យដឹងថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ ជាប្រធាន អមដោយអនុប្រធានម្នាក់ អនុប្រធានអចិន្ដ្រៃយ៍ម្នាក់ និងសមាជិក១៥រូប។

សូមរំលឹកថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានប្រកាសពីការផ្តល់ថវិកា ចំនួន១៥០លាន ដុល្លារ ដើម្បីសាងសង់ផ្លូវ ៣៨ខ្សែ នៅទីរួមខេត្តសៀបរាម ។ ការសាងសង់នេះ នឹងជួយកែលំអ ហេដ្ឋារចនាសម្ព័ន្ធខេត្តផង និងផ្តល់ការងារដល់ប្រជាជន ដែលអាចប៉ះពាល់ដោយកូវីដ១៩ ផងដែរ ៕

To Top