ព័ត៌មានជាតិ

ឈប់សម្រាក ៥ថ្ងៃ ភ្ជុំបិណ្ឌ សមាជិក ប.ស.ស. ជាស្ត្រី សម្រាលកូន ៧៩នាក់ នៅខេត្តព្រៃវែង ទទួលបានប្រាក់ ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល

ព្រៃវែង៖ រយៈពេល៥ថ្ងៃ ក្នុងអំឡុងពេល ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ មានសមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូនចំនួន ៧៩នាក់ នៅខេត្តព្រៃវែង ត្រូវបានក្រុមការងារ ប.ស.ស. សាខាខេត្តព្រៃវែង ដែលប្រចាំការនៅតាមមន្ទីរពេទ្យ គោលដៅនានា (ភ្នាក់ងារ ប.ស.ស. ប្រចាំការតាមមន្ទីរពេទ្យ) ក្នុងខេត្តព្រៃវែង ធ្វើការសម្របសម្រួល រៀបចំឯកសារជូន ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត នេះបើយោងតាម ការឱ្យដឹងពីមន្ត្រីជំនាញ ប.ស.ស. សាខាខេត្តព្រៃវែង ។

ផ្ទាំងពាណិជ្ជកម្ម

ការសម្របសម្រួលរៀបចំ ឯកសារខាងលើ ក្នុងគោលបំណងដើម្បីពន្លឿន ការផ្តល់សេវាសាធារណៈ ជូនដល់សមាជិក ប.ស.ស. ជាពិសេសកម្មករ និយោជិតជាស្ត្រី ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស៕

To Top