ព័ត៌មានជាតិ

ហ៊ានមែន! ស្ត្រីជនជាតិកាណាដា ម្នាក់ ត្រូវបានចោទប្រកាន់ ពីបទផ្ញើរសំបុត្រ ជូនលោកត្រាំ បង្កប់ខ្ញែរនៅ ខាងក្នុង

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ថា ស្ត្រីជនជាតិកាណាដា ម្នាក់ ត្រូវបានចោទប្រកាន់ពីបទ បានផ្ញើរសំបុត្រចំនួន០១ច្បាប់ ជូនដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបង្កប់នូវសារធាតុពុលម្យ៉ាង ដែលគេហៅថា ខ្ញែរ ហើយបានចោទប្រកាន់ជាផ្លូវការហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ ដែលនេះជាការគំរាមកំហែង មួយដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ។

ស្ត្រីវ័យ៥៣ឆ្នំា ឈ្មោះ Pascale Ferrier មកពីរដ្ឋ Quebec បានត្រូវបញ្ជូនឡើងតុលាការសហព័ន្ធ នៅ Buffalo ក្រុងញ៉ូវយ៉ក បន្ទាប់ពី គាត់ត្រូវបានចាប់ខ្លួន នៅពេលឆ្លងកាត់ព្រំដែនកាលពីចុងសប្តាហ៍មុននេះ ។

បើតាមការបក្សបែ្រពីភាសាបារាំង មកអង់គ្លេសនោះ នាងស្នើឲ្យមានការអន្តរាគមន៍ពីតុលាការឲ្យមានមេធាវី ។

គេបានដឹងថា ស្ត្រីឈ្មោះ Ferrier បានផ្ញើរសំបុត្រមួយច្បាប់ទៅកាន់សេតវិមាន ដែលមានបង្កប់ខ្ញែរ ដែលជាសារធាតុពុលម្យ៉ាងដែលបានមកពីរុក្ខជាតិដែលស្រដៀងនឹងគ្រាប់ល្ហុង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top