ព័ត៌មានជាតិ

ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តតាកែវ ប្រគល់លិខិត ថ្លែងអំណរអរគុណ ដល់ក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល

ភ្នំពេញ៖កាលពីថ្ងែទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្តតាកែវ បានអញ្ជើញប្រគល់ លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល ” Easy Pest Control “ដែលបានដឹក នាំក្រុមការងាររបស់ក្រុមហ៊ុន ជួយបាញ់ថ្នាំកំចាត់សត្វ ល្អិត សំលាប់មេរោគកូវីដ១៩ និងកំចាត់មេរោគផ្សេងៗ នៅក្នុងផ្សារចំនួន២ នៅក្រុងដូនកែវ ខេត្តតាកែវកន្លងមក។

កម្មវិពិធីនេះមានការចូលរួម ពីលោកអាណាន់ អភិបាលនៃគណៈអភិបាលក្រុងដូនកែវ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជា១៥៧ សាខាខេត្តតាកែវ រួមនិងសមាជិកចលនាយុវជន១៥៧ មន្ត្រីរបស់សាលា ក្រុង និងក្រុមការងាររបស់ក្រុមហ៊ុន អីហ្ស៉ីភេសខនត្រូល ” Easy Pest Control “ផងដែរ៕

To Top