ព័ត៌មានជាតិ

ចុះមកបិទទ្វារផ្ទះបាយ ត្រូវបុរសល្មោភកាមម្នាក់ ចាប់គ្រៀកយកទៅរំលោភ នៅខាងក្រោយផ្ទះបានសម្រេច!

ពោធិ៍សាត់៖ ស្រ្តីរងគ្រោះម្នាក់ ត្រូវបានបុរសល្មោភកាមតណ្ហាម្នាក់ ពួនសម្ងំនៅក្បែរផ្ទះបាយ ហើយបានចាប់ខ្ទប់មាត់ គ្រៀករូបគាត់យកទៅរំលោភ នៅក្បែរបឹងនៅខាងក្រោយផ្ទះ ចម្ងាយប្រហែល៦០ម៉ែត្រ បានសម្រេចតាមបំណង ខណៈស្រ្តីរងគ្រោះនោះ ចុះពីលើផ្ទះមកបិទទ្វារផ្ទះបាយ នៅវេលាម៉ោងជាង ៧ យប់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិកំពុងខ្ញុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយបានរត់គេចខ្លួនបាត់ លុះព្រឹកឡើងថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ ទើបសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលបាក់ចិញ្ជៀនចាប់ខ្លួនបាន តាមបណ្តឹងរបស់ស្ត្រីរងគ្រោះ រួចបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី។

បើតាមរបាយ របស់សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះហៀន ដៀន ភេទប្រុសអាយុ ២៥ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិកំពុងខ្ញុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ (រ យ ) ភេទស្រី អាយុ ៥៩ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិជាមួយគ្នា។

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

To Top