ព័ត៌មានជាតិ

តំណាងរាស្រ្ត និង អគ្គនាយករងភស្តុភា ក្រសួងការពារជាតិ ទស្សនកិច្ច នៅកងពលតូចដឹកជញ្ជូនលេខ៩៩

ភ្នំពេញ៖ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជានិង លោកស្រីឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ា អគ្គនាយករង ប្រធានយេនឌ័រ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហានកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

នៅចំពោះមុខគណៈអធិបតី ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងសារអរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវ សន្តិភាព ដែលធ្វើឲ្យប្រទេសជាតិរីកចម្រើន និងអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ៕

To Top