ព័ត៌មានជាតិ

កម្លាំងនគរបាល ក្រុងព្រៃវែង ចុះអប់រំក្រុមឡាន ដឹកដីរបស់ថៅកែអ៊ឹង ម៉េងហ៑ាង ដែលធ្វើឱ្យជ្រុះដីនៅតាមដងផ្លូវ

ព្រៃវែង ៖ ដោយមានការ រអ៊ូរទាំពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិលេខ ១១ ក្នុងក្រុងព្រៃវែង ថា មានឡានដឹកដី ដែលធ្វើឲ្យជ្រុះដីពីឡានមកលើផ្លូវ រប៉ាត់រប៉ាយនឹងធ្វើឲ្យហុយ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន ទើបនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ លោក វិរៈសេនីយ៏ឯក នុត ប៊ុនឌឿន អធិកាក្រុងព្រៃវែង បានដឹកនាំកម្លាំង ចុះអប់រំណែនាំ ដល់ម្ចាស់រថយន្តដឹកដី ដែលគេស្គាល់ថាជា របស់លោកអ៊ឹង ម៉េងហ៊ាង ដ៏ល្បីឈ្មោះនៅខេត្តព្រៃវែង ដែលគាត់ប្រកបអាជីវកម្មដឹកដី ដែលធ្វើឱ្យជ្រុះដីនៅតាមដងផ្លូវ ក្នុងក្រុងព្រៃវែង ដែលធ្វើឲ្យប៉ះពាល់ដល់ បរិស្ថាន សណ្ដាប់ធ្នាប់ ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលគាត់ធ្វើដំណើរនៅតាមដងផ្លូវនេះ និងធ្វើអោយខូចនៅសោភ័ណភាព ផ្លូវក្នុងក្រុងនោះផងដែ។

លោកវរសេនីយ៍ឯក ក៏បានលើកឡើងថា ចំពោះការចុះអប់រំណែនាំដល់រថយន្តដឹកដីនេះ គឺបានអប់រំរថយន្តចំនួន ៥ គ្រឿង ក្នុងនោះលោកក៏បានឲ្យម្ចាស់រថយន្ត ធ្វើការបោសសម្អាតដី ដែលជ្រុះចេញពីរថយន្ដធ្លាក់មកលើផ្លូវ អោយបានស្អាត នឹងត្រូវធ្វើការសម្អាតនេះឲ្យបានញឹកញាប់រាល់ពេលធ្វើការដឹកដីចេញនិងចូលម្ដងៗ ហើយលោកវីរៈសេនីយ៍ឯក នឹងតាមដានបន្តរទៀត ប្រសិនបើរថយន្តដឹកដីនេះមិនអនុវត្ត តាមការណែនាំនោះទេលោកនឹងបញ្ឈប់មិនឲ្យដឹកដីនេះបន្តទៀតនោះទេ។

គួររំលឹកផងដែរថា ផ្លូវជាតិលេខ ១១ នេះគឺទើបតែនឹងស្ថាបនាថ្មី ស្អាតហើយងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឆ្លងកាត់ ទៅមក មិនគួរណា ក្រុមអាជីវករដែលប្រកបមុខរបរដឹកដី មិនគិតអំពីផលប្រយោជន៍ សាធារណៈ ប្រយោជន៍រួម ដើម្បីតែបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគោរពច្បាប់ ធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពផ្លូវ សោភ័ណភាពក្រុង និងដែលប៉ះពាល់ដល់បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវផងដែរ៕

To Top