នាពេលឆាប់ៗខាងមុខនេះ ភាពយន្តឯកសារ ”ឆ្ងាយដូចមិនឆ្ងាយ” ស្ដីពីជនជាតិចិន និងកូនចៅចិននៅលើខ្សែក្រវាត់មួយផ្លូវមួយ” ដែលផលិតកម្មផលិត ខ្សែភាពយន្តឯកសារព័ត៌មានមជ្ឈិមចិន (គ្រុប) ក្រុមការងារឆិនឈីង ចំណាយពេលបីឆ្នាំ ធ្វើដំណើរឆ្លងកាត់ប្រាំមួយប្រទេស ដើម្បីផលិតចេញដោយផ្ចិតផ្ចង់ នឹងត្រូវចាក់បញ្ចាំង នៅតាមប្រព័ន្ធផ្សព្វផ្សាយធំៗនៅកម្ពុជាដូចជា ទូរទស្សន៍ជាតិកម្ពុជា, ទូរទស្សន៍បាយ័ន, ទូរទស្សន៍អប្សរា និងទូរទស្សន៍ហង្សមាស។
![](https://dap-news.com/wp-content/uploads/2020/10/1B703C75-50EE-4947-9ED8-52C372F215C0-1024x682.jpeg)
ភាពយន្តឯកសារនេះ គឺជាគម្រោងវិស្វកម្មផ្សព្វផ្សាយ “កំណត់ត្រាប្រទេសចិន” របស់ក្រសួងផ្សព្វផ្សាយចិន ដោយកំណត់យកទីក្រុងនៅលើចំណុច”ខ្សែក្រវាត់មួយផ្លូវមួយ” និងប្រទេសគាំទ្រក្នុងការស្វែងរក និងស្វែងយល់ឱ្យបានស៊ីជម្រៅលើការងារស្ថានភាពរស់នៅរបស់ជនជាតិចិននិងកូនចៅចិនចំនួន១២ក្រុម ដោយប្រើប្រាស់ទិដ្ឋភាពពិតជាក់ស្ដែងកត់ត្រាសាច់រឿងបុគ្គលស្ដីពី ការតភ្ជាប់ ទ្រព្យធន បែបបទដូចគ្នា និងក្ដីស្រមៃ គូសវាសចេញជារូបភាពដ៏រស់រវើកនៃជនជាតិចិន និងកូនចៅចិន ៦០លាននាក់នៅលើវិថីកសាង “ខ្សែក្រវាត់មួយផ្លូវមួយ”។
![](https://dap-news.com/wp-content/uploads/2020/10/77D7F3D0-F9CB-4D0F-912B-11013BBDA91C-1024x682.jpeg)
ក្នុងរយៈកាលបីឆ្នាំកន្លងទៅនេះ ក្រុមផលិតករ”ឆ្ងាយដូចមិនឆ្ងាយ” បានពុះពារនូវការលំបាក យ៉ាងខ្លាំងសម្បើម ចូលជ្រៅទៅក្នុងទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិច និងអាមេរិក ដើម្បីធ្វើការសម្ភាស និងផ្ដិតយករូបភាពពិតៗ ហើយទទួលបានការទទួលស្គាល់និងវាយតម្លៃខ្ពស់ ពីសំណាក់បុគ្គលដែលត្រូវសម្ភាសន៍ និងស្ថាប័នដែលពាក់ព័ន្ធជាច្រើន។ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអំឡុងពេលដែល ក្រុមផលិតករកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ពួកគេបានបំពេញការងារថតយកនូវទិដ្ឋភាពនៃវិទ្យុមិត្តភាពកម្ពុជាចិន និងមន្ទីរពេទ្យហុងអិន។
![](https://dap-news.com/wp-content/uploads/2020/10/6D81A1E5-00C9-40A2-9E0F-6293B4AB7604-768x1024.jpeg)
វិទ្យុមិត្តភាពកម្ពុជាចិន ចាប់ផ្ដើមផ្សាយជាផ្លូវការនៅខែធ្នូ ឆ្នាំ២០០៨។ វិទ្យុនេះជាវិទ្យុផ្សាយ សម្លេងជាភាសាខ្មែរ ដែលរួមគ្នាបង្កើតឡើងដោយ រដ្ឋាភិបាលកម្ពុជានិងចិន។ រតនាគឺជាបុគ្គលិកដែលធ្វើការ នៅវិទ្យុនេះអស់រយៈពេល៩ឆ្នាំមកហើយ។ ក្រៅពីធ្វើជាពិធីករក្នុងកម្មវិធីវិទ្យុ រតនាត្រូវទទួលខុសត្រូវលើការងារត្រួតពិនិត្យ អត្ថបទទាំងអស់នៅក្នុងស្ថានីយ។
![](https://dap-news.com/wp-content/uploads/2020/10/4AB33136-AB49-4F35-88F0-1475493A9124-1024x682.jpeg)
រតនាគឺជាកូនចៅចិនជំនាន់ ទីបួននៅកម្ពុជា។ ច្រើនឆ្នាំមកនេះ គាត់បានកំពុងមើលឃើញពីសក្ខីភាពនៃវឌ្ឍនភាពរបស់ វិទ្យុមិត្តភាពកម្ពុជាចិន។ ស្របពេលជាមួយគ្នានេះគាត់ក៏បានកំពុង សរសេរសាច់រឿងរបស់វិទ្យុមិត្តភាពកម្ពុជាចិនផងដែរ ដោយសារតែបទពិសោធន៍ពិសេសរបស់គាត់។
![](https://dap-news.com/wp-content/uploads/2020/10/643DB07F-A2F3-42EA-B074-5669A4C5D4B7-1024x682.jpeg)
ឆិន ស៊ីនហ័រ គឺជានាយកនិងជាស្ថាបនិកនៃ មន្ទីរពេទ្យហុងអិន។ នៅឆ្នាំ១៩៩៧ ពេលនោះគាត់មានអាយុ៣៨ឆ្នាំ ក្នុងនាមជាសមាជិកម្នាក់នៅក្នុងក្រុម គ្រូពេទ្យព្យាបាលជំនួយក្រៅប្រទេសរបស់ប្រទេសចិន គាត់បានមកដល់ប្រទេសកម្ពុជា។
![](https://dap-news.com/wp-content/uploads/2020/10/98236145-127E-4F57-9191-FE7126A9307E-1024x682.jpeg)
ចាប់តាំងពីបានមកដល់ទឹកដី នេះជាលើកដំបូងមក គាត់បានចាប់ផ្ដើមមានមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅពេញមួយជីវិតរបស់គាត់ជាមួយប្រទេសកម្ពុជា។ នៅក្នុងរយៈពេល២០ឆ្នាំជាងនេះ ឆិន ស៊ីនហ័រ បានពិនិត្យនិងព្យាបាលអ្នកជំងឺបានរហូតដល់៣សែននាក់ និងទទួលបានការគោរពស្រលាញ់យ៉ាងខ្លាំង ពីអ្នកជំងឺទាំងខ្មែរនិងចិន ព្រមទាំងទទួលបាននូវការកោតសរសើរ យ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គម។
![](https://dap-news.com/wp-content/uploads/2020/10/96DC5A82-EEE2-432D-878C-2FB54615C516-1024x682.jpeg)
ជាការគួរអោយសោកស្ដាយ អ្វីៗមិនទៀងទាត់នោះឡើយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឆិន ស៊ីនហ័រ ក៏បានទទួលមរណភាពដោយរោគាពាធ ដោយបន្សល់ទុកនូវស្នាដៃ និងអនុស្សាវរីយមិនអាចកាត់ថ្លៃបាន។ ភាពយន្តឯកសារមួយនេះ ក៏ជាឯកសារវីដេអូចុងក្រោយនៅពេលដែល ឆិន ស៊ីនហ័រ នៅមានជីវិត។
![](https://dap-news.com/wp-content/uploads/2020/10/DE030A60-E3DA-42AD-AF11-E3397B9124B5-1024x616.jpeg)
សាច់រឿងពិសេសៗ ជាច្រើនទៀត នឹងមានបង្ហាញជូននៅក្នុងភាពយន្តឯកសារនេះ។ ភាពយន្តឯកសារនេះផងដែរ ក៏នឹងត្រូវចាក់បញ្ចាំងក្នុងពេល តែមួយជាមួយគ្នានៅលើកញ្ចក់ទូរទស្សន៍មជ្ឈិមចិន និងទូរទស្សន៍ធំៗ នៅក្នុងប្រទេសផ្សេងៗទៀតផងដែរ។
![](https://dap-news.com/wp-content/uploads/2020/10/5E413835-42A4-4800-A50D-BA51209DF236-1024x622.jpeg)
纪录片《远方未远》即将在柬埔寨播出
近日,由中国中央新闻纪录电影制片厂(集团)陈庆团队历时三年、跨越六国、精心打造完成的纪录片《远方未远——一带一路上的华侨华人》即将在柬埔寨国家电视台、Fresh News、巴戎电视台、仙女电视台和金凤电视台等柬埔寨主流媒体播出。
该片为中宣部“纪录中国”传播工程项目, 以“一带一路”上的节点城市、支点国家为选择线索,深度聚焦12 组华侨华人的工作、生活状况,通过真实记录关于纽带、财富、融通和梦想的个体故事,勾勒出“一带一路”建设道路上 6000 万华侨华人的生动群像。
过去三年里,《远方未远》摄制组克服重重困难,深入亚洲、欧洲、非洲和美洲采访拍摄,得到了拍摄对象和相关组织的广泛肯定和好评。2018年11月,该摄制组在柬埔寨期间,集中拍摄了中柬友谊台和宏恩医院。
中柬友谊台于2008年12月正式开播,是由中柬两国政府共同打造的柬语广播电台,拉塔那是该台的元老级员工,已经在这里工作了9个年头。除了主持多档直播节目外,拉塔那还负责几乎全台的文稿审查校对工作。拉塔那也是在柬第四代华人,多年来,他见证着中柬友谊台的发展,同时也因自己的特殊背景书写着中柬友谊的篇章。
陈新华是柬埔寨宏恩医院的院长和创办者,1997年,38岁的他作为中国援外医疗队的一名医生来到柬埔寨,从踏上这片土地的那一刻起,便开始了他和柬埔寨一生的情缘。前后二十多年的时间里,陈新华共接诊达30万人次,受到当地中柬患者的爱戴和社会各界的广泛赞誉。值得一提的是,2020年6月22日,陈新华因病与世长辞,这部纪录片也是陈新华生前的最后一部影像资料。
更多精彩故事,尽在纪录片中。该片也将同时在中国中央电视台和其他相关国家主流电视台播出。
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)