ព័ត៌មានជាតិ

សម្តេចតេជោ ៖ ២០ឆ្នាំហើយ ដែលកម្ពុជាបញ្ចប់សង្រ្គាម ក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជាបានបញ្ចប់សង្រ្គាម ក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ដែលកម្ពុជា ចាប់ផ្តើមមានការឯកភាពទឹកដី ជាលើកដំបូង។

សម្តេចតេជោបន្តថា រាជាណាចក្រនេះ “ពិតជាកំសត់ពេកហើយ” កាលពីអតីតកាល ប៉ុន្តែស្នាមញញឹមថ្មី លើទឹកដីអង្គរបានចាប់ផ្តើមឡើងវិញ និងមានភាពស្រស់ស្រាយ ដូចផ្កាត្រូវទឹកសន្សើម ជាអ្វីដែលជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាអ្វីដែលមេដឹកនាំកម្ពុជា ចង់បាន និងកំពុងព្យាយាមការពារស្នាមញញឹម ដែលចេញពីតម្លៃសន្តិភាពនេះ ឲ្យបានសម្រាប់ប្រជា ជាតិរបស់ខ្លួន។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា តម្លៃនៃសន្តិភាពគឺរកបាន ដោយកម្រ។ នៅពេលនិយាយពីការអភិវឌ្ឍ គេត្រូវនិយាយដល់សន្តិភាព បើគ្មានសន្តិភាព គឺមិនបានការអភិវឌ្ឍឡើយ៕

To Top