ព័ត៌មានជាតិ

ពិធីសម្ពោធជាផ្លូវការ នៃរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី

ភ្នំពេញ៖ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។ 

កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសចំនួនប្រមាណជាង ២,០០០ នាក់  ហើយក្នុងកម្មវិធីនេះដែរក៏មានការចាប់ឆ្នោតផ្សងសំណាងសម្រាប់អតិថិជនដែលបានទិញរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះយកទៅប្រើប្រាស់មុនថ្ងៃសម្ពោធជាផ្លូវការផងដែរ រង្វាន់ធំនោះគឺរថយន្ត Ford Ecosport ចំនួន១គ្រឿង និងរង្វាន់លួងចិត្តមាសសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក ប្រាក់ ណារុំ ជាអតិថិជន Ford Everest 2.0L Bi-Turbo ដែលមានសំណាងឈ្នះនូវរថយន្ត Ford Ecosport ស៊េរីថ្មីពីក្រុមហ៊ុនផ្ទាល់ក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះ។ គាត់បានមានប្រសាសន៏ដោយក្តីរំភើបថា៖ “ខ្ញុំបាទពិតជាសប្បាយរីករាយ និងភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលថ្ងៃនេះមានសំណាងបានឈ្នះរថយន្ត Ford Ecosport ស៊េរីថ្មី ពីក្រុមហ៊ុនហ្វដ។” ឆ្លៀតក្នុងឱកាសនេះផងដែរ គាត់ក៏បានរៀបរាប់ពីបទពិសោធន៏ប្រើប្រាស់របស់គាត់ជាមួយរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី នេះថា៖ “រថយន្តនេះពិតជាមានសមត្ថភាពខ្លាំងដែលអាចអោយខ្ញុំបើកបរបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសមានបច្ចេកវិទ្យានិងប្រព័ន្ធសុវត្ថិភាពខ្ពស់ដែលជួយសម្រួលដល់ការបើកបររបស់ខ្ញុំ។” ក្រៅពីនោះអតិថិជនដែលមិនបានឈ្នះរង្វាន់ធំក៏បានទទួលនូវមាស ១ជីជារង្វាន់លួងចិត្តផងដែរ។

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី គឺជារថយន្ត SUV មួយដែលត្រូវបានទទួលស្គាល់ពីគុណភាព ភាពរឹងមាំ និងបច្ចេកវិទ្យាទំនើបៗពីសំណាក់ប្រជាជនកម្ពុជា។ រថយន្តនេះមាន DNA រួមជាមួយនឹងរថយន្ត Ford Ranger Wildtrak ដែលជារថយន្ត Pick Up ហេតុនេះហើយទើបប្រព័ន្ធជើងហាប់ណែនដែលអាចអោយរថយន្តនេះជំនះបានគ្រប់ស្ថានភាពផ្លូវ និងបូករួមជាមួយនឹងបច្ចេកវិទ្យាមួយចំនួនដែលធ្វើតម្រូវតាមភាពប្រណិតនៃរថយន្ត SUV នេះផងដែរ។ 

លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ ក្រុមហ៊ុន អ អិម អេ ខេមបូឌាសម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត Luxury និងOff-road SUV មួយនេះមកកាន់ទីផ្សារកម្ពុជា គឺដោយសារសង្កេតឃើញថា បច្ចុប្បន្ននេះរថយន្តប្រភេទ SUV កំពុងទទួលបានការពេញនិយមប្រើប្រាស់ច្រើនគួរអោយកត់សម្គាល់ពីសំណាក់ប្រជាជនកម្ពុជាយើង និងដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។” 

លោក Michael Breen នាយកប្រត្តិបត្តិប្រចាំក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី អាចប្រើប្រាស់បាន គ្រប់កាលៈទេសៈ គ្រប់ស្ថានភាពផ្លូវ មិនថាសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ធ្វើការងារប្រចាំថ្ងៃ ឬដំណើរកម្សាន្តនោះទេ។ ជាពិសេសគឺសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេង និងបើកបរលើស្ថានភាពផ្លូវដែលមានឧបសគ្គផ្សេងៗជាដើម។”

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី បានធ្វើការផ្លាស់ប្តូរនូវចំណុចធំៗចំនួន ៦ដែលរួមមាន៖រថយន្តនេះបានបំពាក់នៅម៉ាស៊ីន 2.0L Bi-Turbo ជំនាន់ថ្មី ទំហំ ៤ស៊ីឡាំង កម្លាំងខ្លាំងស៊ីប្រេងតិច ដែលអាចអោយរថយន្តនេះផលិតបាននូវកម្លាំងសេះ រហូតដល់ ២១៣ PS និងកម្លាំងរមួលកង់ ៥០០ N.Mប្រអប់លេខ 10លេខអូតូ បើកបរមានភាពរលូន និងចូលលេខបានល្អជាងមុន, ចំណុចដែលអតិថជនកំពុងតែទន្ទឹងរង់ចាំយូរណាស់មកហើយនោះគឺ Push Button Start-Stop/ Smart Key គឺរថយន្តនេះបានបំពាក់នូវប្រព័ន្ធ Smart Key ដែលងាយស្រួលដល់អតិថជនដែលបញ្ឆេះរថយន្តមិនចាំបាច់ប្រើសោរ ព្រមទាំងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងប្រលោះទ្វារនោះវានឹង Unlock អូតូ, ផ្នែកខាងក្នុងរចនាឡើងជាមួយនឹងពូកស្បែកបែបប្រណិតពណ៍ការ៉ុត ដែលជាពណ៍ដ៏ពេញនិយមបំផុតសម្រាប់រថយន្តប្រណិតៗមួយចំនួន, បច្ចេកវិទ្យា SYNC 3ជំនាន់ថ្មីអមនឹងជាមួយនឹងអេក្រង់ Touch Screen 8អ៊ីញដែលផ្តល់នូវរូបភាពច្បាស់ល្អនិងមានភាពរស់រវើកជាងមុន ចុងក្រោយចំណុចដែលទាក់ទាញនិងផ្តល់នូវភាពឆ្លាតវៃ ដែលរថយន្តSUVជាដៃគូប្រកួតប្រជែងរបស់រថយន្ត Everest 2.0 មិនមានបច្ចេកវិទ្យានេះទេ នោះគឺ Hands-Free Liftgate ដោយបើកឃ្លុបក្រោយដោយគ្រវាសជើង។ក្រៅពីចំណុចថ្មីទំាង៦នេះ រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ក៏មានបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនដែលមានដូចជា៖ ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ ពេលមានឧបសគ្គ ឬអ្នកថ្មើជើងឆ្លងកាត់ (Pre-Collision Assist with Pedestrian Detection) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ, ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) , ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) , ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត (Blind Spot Information System with cross traffic alert) ។

ប្រពន្ធ័គ្រប់គ្រងការបើកបរលើគ្រប់ស្ថានភាពផ្លូវ (Terrain Management System) របស់រថយន្ត Ford Everest អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវបួនប្រភេទផ្សេងគ្នាដូចជា ការបើកបរនៅលើផ្លូវធម្មតា ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់ និងផ្លូវដែលមានដុំថ្មធំៗ ដែលផ្តល់ឲ្យអ្នកបើកបរអាចផ្លាស់ប្តូរនូវការបើកបររបស់ខ្លួននៅតាមស្ថានភាពផ្លូវផ្សេងៗគ្នា។ ម៉្យាងទៀតរថយន្តនេះថែមទាំងអាចចុះទឹកបានរហូតដល់ទៅ 800mm, ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) , ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System), ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត  និងចុះចំណោត (Hill launch assist and hill descent control)។រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីមានជម្រើសពណ៍ចំនួន៥សម្រាប់អតិថិជនជ្រើសរើសរួមមាន៖ ស ខ្មៅ ទឹកប្រាក់ ទឹកមាស និងប្រផេះ៕

To Top