ព័ត៌មានជាតិ

ផ្ទះរបស់ពលរដ្ឋជាង ៥០ខ្នង នៅស្រុកសាលាក្រៅ កំពុងរងការជន់លិច ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀង បានកើតឡើង នៅភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានបង្កឲ្យជន់លិចផ្លូវ ក្រួសក្រហមប្រវែងជាង ២៨០ម និងជន់ចូលផ្ទះប្រជាពល រដ្ឋជាង៥០ខ្នង ។

ស្ថានភាពទឹកកំពុង តែឡើងនៅឡើយ ហើយនេះជាជំនន់លើកទី២ ក្នុងឆ្នាំ២០២០ សម្រាប់ភូមិសាស្ត្រ ខាងលើនេះ ៕

To Top