ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ លោកដូណាល់ ត្រាំ និងភរិយា ឲ្យ ឆាប់ជាសះស្បើយ ពីជំងឺកូវីដ១៩

ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៍មាន ជុំវិញបញ្ហាសុខភាព របស់លោកប្រធានាធិបតីអាមេរិក និងភរិយា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើសារ ជូនពរដល់លោក ដូ ណាល់ត្រាំ និងស្រ្តីទី១ Melania Trump (ភរិយា) អោយឆាប់ជាសះស្បើយពីជំងឺកូវីដ១៩។

សូមរំលឹកថា លោក ដូ ណាត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយកាលព្រឹកថ្ងៃសុក្រនេះ ថា រូបលោកនិងស្រ្តីទី១ Melania Trump បានធ្វើតេស្តវិជ្ជមានវីរុសCovid-19 បន្ទាប់ពីទីប្រឹក្សារបស់លោក បានឆ្លងវីរុសនេះ៕

To Top