ព័ត៌មានជាតិ

ឃាត់រថយន្តដឹក​ លើសទំងន់ ១១គ្រឿង នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រុមការងារចល័ត របស់ក្រសួង ដឹកនាំផ្ទាល់ដោយលោក ឯក រដ្ឋ និង លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសហការការ ដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើផ្លូវជាតិលេខ ៥៧ បានធ្វើការឃាត់រថយន្ដដឹកលើសទំងន់ចំនួន ១១ គ្រឿង ដែលជាគោលដៅដើមទី និងទីតាំងចល័ត នៃការទប់ស្កាត់ យានយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់។

ទីតាំងចុះប្រតិបត្តិការរួមមាន៖

• ទីតាំងចល័តត្រង់ចន្លោះ PK02-03 ក្នុងឃុំអូរដំបង១ ស្រុកសង្កែរ  ខេត្តបាត់ដំបង
• ទីតាំងដើមទីត្រង់ PK21 ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង

ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យរថយន្តដឹក ស៊ីម៉ង់ ថ្ម ខ្សាច់ ដែក គ្រឿងទេស និងទំនិញផ្សេងៗទៀត ចំនួន ៥១គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ១១គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ៧តោន ដល់ ១៩តោន។ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ទាំងនោះបានធ្វើការផាកពិន័យ និងធ្វើកិច្ចសន្សា ដោយអនុលោម តាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។

សូមក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ ចូលរួមសហការដោយធ្វើការ ដឹកជញ្ជូនតាមច្បាប់កំណត់ ដើម្បីថែរក្សាផ្លូវជាតិឲ្យបានយូរអង្វែង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top