ព័ត៌មានជាតិ

រាជរដ្ឋាភិបាល តែងតាំង លោក ឌឹម នី ជាអភិបាលស្រុកកោះញែកថ្មី ជំនួសលោក ស៊ិន វណ្ណវុឌ្ឍ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យតែ ងតាំងលោក ឌឹម នី ជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ជំនួសលោក ស៊ិន វណ្ណវុឌ្ឍ ដែលត្រូវផ្លាស់ឲ្យមកប ម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមជម្រាបថា ការបញ្ចប់មុខតំណែង លោក ស៊ិន វណ្ណវុឌ្ឍ អតីតអភិបាលស្រុកកោះញែក បានធ្វើឡើង បន្ទាប់ពីក្រុមការងារអន្តរក្រសួង ចុះសិក្សាស្រាវជ្រាវ លើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថា ខ្វះការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន។

សូមរំលឹកថា កាលពីថ្ងៃទី២២ កក្កដា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារ អន្តរក្រសួងមួយ ចុះសិក្សាស្រាវជ្រាវលើករណី ការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅខេត្តមណ្ឌលគិរី ។
ការបង្កើតក្រុមការងារនេះធ្វើឡើង បន្ទាប់ពីមានសកម្មភាព កាប់ទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដែលមានការសង្ស័យ ជាប់ពាក់ព័ន្ធជាមួយ មន្ត្រីនៅក្នុងខេត្តមណ្ឌលគិរី៕

To Top