ព័ត៌មានជាតិ

អាជ្ញាធរស្រុកបូទុមសាគរ សហការណ៍និងមន្ទីរសាធារណៈការណ៍ខេត្ត បំពាក់ភ្លើងសញ្ញាតំបន់គ្រោះថ្នាក់ ចំណោតអន្ទង់អាំងតូចនិងអន្ទង់អាំងធំ លើផ្លូវជាតិលេខ៤៨

កោះកុង៖ មន្ទីរសាធារណៈការណ៍ ខេត្តកោះកុងបានសហការណ៍ ជាមួយអាជ្ញាធរស្រុកបូទុមសាគរ បានរៀបចំដាក់បំពាក់សូឡា ភ្លើងបំភ្លឺជាសញ្ញាតំបន់គ្រោះថ្នាក់ ឲ្យមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ដល់អ្នកបើកបរដែលធ្វើចរាច នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ស្ថិតនៅចំណុច អន្ទង់អាំងតូចនិងអន្ទង់អាំងធំក្នុង ភូមិសាស្រ្ត ឃុំបូទុមសាគរ ស្រុកបូទុមសាគរខេត្តកោះកុងនាថ្ងៃទី៩ ខែតុលាឆ្នាំ២០២០។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្រី មិថុនាភូថងអភិបាលខេត្តក្នុងការគិតពី សុវត្តិភាពប្រជាពលរដ្ឋនិងអ្នកបើកបរយានយន្តទូទៅក្នុងការកាត់ បន្ថយគ្រោះថ្នាក់ចរាចក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាច អាជ្ញាធរស្រុកបូទុមសាគរបានសហការណ៍ជាមួយមន្ទីរសាធារណៈការណ៍ ខេត្តបំពាក់សូឡាបំភ្លឺចំនួន៥អំពូលបន្ថែមទៀតជាសញ្ញាសំគាល់នៅចំណុចគ្រោះថ្នាក់ នៅតាមដងផ្លូវសាធារណៈ ដែលងាយរងគ្រោះដូចជាផ្លូវបទ ផ្លូវកោង ចំណោតដើម្បីងាយស្រួលឲ្យអ្នកបើកបរយានយន្ត រថយន្តបានឲ្យដឹងនៅចំណុចងាយគ្រោះថ្នាក់ ហើយជាស្មារតីមួយសម្រាប់ឲ្យគាត់ បានដឹងនៅចំណុចដែលងាយរងគ្រោះហើយត្រូវមានការប្រុងប្រយ័ត្ន នៅត្រង់ចំណុចនេះ។

លោក ហាក់ ឡេង បានបន្ថែមថាអំពូលភ្លើងសូឡាដាក់ បំភ្លឺនៅតាមដងផ្លូវសាធារណៈ ជាសញ្ញាប្រុងប្រយ័ត្ននេះក្រុមការងារបានបំពាក់រហូតមាន១១ អំពូលក្នុងឃុំអណ្តូងទឹកស្រុកបូទុមសាគរនេះ។

លោកបានបញ្ជាក់ ដើម្បីហេដ្ឋាចរនាសម្ព័ន្ធ និងដើម្បីសុវត្តិភាពប្រជាពលរដ្ឋនិងកាត់បន្ថយការគ្រោះថ្នាក់ លោកនិងខិតខំកៀងគរស្វែងរកសម្បុរសជនបន្ថែមទៀត ដើម្បីដាក់បំភ្លឺនៅតាមដងផ្លូវសាធារណៈ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ចរាចនិងសុវត្តិភាពប្រជាពល៕

To Top