ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ អរគុណចំពោះបងប្អូនកងទ័ព ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្រ្គោះ ពលរដ្ឋរងគ្រោះដោយ ជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួូងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសារ សូមកោតសរសើរ និងអរគុណចំពោះបងប្អូនកងទ័ព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។

តាមរយៈបណ្ដាញទំនាក់ទមនងសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «សូមកោតសរសើរ និងអរគុណចំពោះបងប្អូនកងទ័ព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។ »

ជាមួយគ្នានេះសម្ដេចពិជ័យសេនា ណែនាំឱ្យបងប្អូនកងទ័ព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធនានា បន្តចូលរួមឱ្យកាន់តែសស្រាក់សស្រាំ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាជនផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top