ព័ត៌មានជាតិ

លោក សុខ ទូច លើកហេតុផល៦ចំណុច ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ក្រោយ​សង្កេតឃើញ​ប៉ុន្មានថ្ងៃនេះ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត នៃប្រទេសកម្ពុជា មានទឹកជំនន់ ដោយសារទឹកភ្លៀង នោះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានលើកយកនិងពន្យល់ហេតុផល៦ចំណុចដើម្បីកាត់បន្ថយទឹកជំនន់ បណ្តាលមកពីទឹកភ្លៀង?

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក សុខ ទូច នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានសរសេរថា ពេលនេះទើបដឹងថា អ្វីទៅដែលមានសារសំខាន់ ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀង រួមមាន ៖

ទី១-សូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ។

ទី២-ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេឲ្យបានជ្រៅល្អ។

ទី៣-ស្រះត្រូវតែមានតាមភូមិក៏ដូចតាមវត្តដែរ។

ទី៤-កាត់បន្ថយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឲ្យស្ទះចរន្តទឹក ក៏ដូចជា គ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់។

ទី៥-សូមប្រជាពលរដ្ឋទាំងអស់គ្នាជួយថែរក្សា សម្បត្តិទាំងនេះជារបស់ប្រជាពលរដ្ឋទាំងអស់គ្នា។

ទី៦-កុំចង់មានតែមួយជំនាន់ ហើយក្រតជំជាន់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top