ព័ត៌មានជាតិ

កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមរថយន្ត៧០គ្រឿង និងកម្លាំងទាហាន២០០នាក់ រង់ចាំជួយសង្រ្គោះប្រជាពលរដ្ឋ

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ និងនាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមរថយន្តចំនួន៧០គ្រឿង រួមនិងកម្លាំង នាយទាហាន ពលទាហាន ចំនួន២០០នាក់ ២៤ម៉ោង/២៤ម៉ោង រង់ចាំជួយប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងតាមបណ្តាខេត្ត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top