ព័ត៌មានជាតិ

មេបញ្ជាការកងពលតូចលេខ៧០ បញ្ជាឲ្យកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ៧១១ត្រៀមជួយសង្រ្គោះ ពលរដ្ឋ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​ មេបញ្ជាការ​កងពល​តូច​លេខ​៧០បញ្ជាឲ្យកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពល ដេីម្បីត្រៀមខ្លួន និងត្រៀមសម្ភារៈសង្រ្គោះ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

សូមជម្រាបថា ក្រសួងការពារជាតិ​ អគ្គមេបញ្ជាការ​ និងមេកងទ័ពជេីងគោក បានចេញបទបញ្ជាថា សម្រាប់​កងទ័ព​នៃកងយោធពលខេមរភូមិន្ទ ត្រូវត្រៀមកម្លាំង និងសម្ភារៈសម្រាប់ទៅជួយសង្រ្គោះប្រជាលរដ្ឋតាមបណ្តាខេត្តនីមួយៗ។ 

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​ មេបញ្ជាការ​កងពល​តូច​លេខ​៧០ នៅថ្ងៃទី​១១ ខែតុលា​ ឆ្នាំ​២០២០ ក្នុងទីបញ្ជាការកងពល បានដាក់បទបញ្ជាមួយបន្ទាន់ឲ្យ កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ ត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ខណៈដែលកម្លាំងកងទ័ពនៃកងយោធពលខេមរភូមិន្ទ ក៏បានចេញប្រតិបត្តិការសង្គ្រោះ នៅខេត្តមួយចំនួនរួចហើយផងដែរ។

លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលបានត្រៀមខ្លួន និងត្រៀមសម្ភារៈរួចជាស្រេចក្នុងបេសកកម្មមួយនេះ នៅខណៈដែលរាល់ថ្ងៃតាមបណ្តាខេត្តមួយចំនួន នៅភាគខាងលិចប្រទេសកម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលមកពីធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ ខណៈដែលការព្យាករណ៍បានបញ្ហាថា នឹងមានភ្លៀងថែមទៀត នៅកម្ពុជា។

លោកឧត្តមសេនីយ៍បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងប្រទេសរបស់យេីង។ ហើយមានការព្យាករណ៍ថា នឹងមានព្យុះចំនួន២ទៀត ដែលនឹងមកដល់ឆាប់ៗនេះ ដោយឡែកស្ថានភាពទឹកជំនន់បានហក់ឡើងទៀត ជាពិសេសខេត្តពោធិ៍សាត់ ដោយបានលិចផ្លូវជាតិលេខ៥ ផងនោះ ។ដោយមានក្តីបារម្ភ ដែលត្រូវត្រៀមកងកម្លាំងគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top