ព័ត៌មានជាតិ

ក្រសួងសង្គមកិច្ច ណែនាំឲ្យមន្ទីរខ្លួនគ្រប់រាជធានី-ខេត្ត អនុវត្តវិធានការនានា ក្នុងការដោះស្រាយ ជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការណែនាំដល់ មន្ទីរសង្គមកិច្ច រាជធានី-ខេត្ត ត្រូវអនុវវិធានការដោះស្រាយ និងឆ្លើយតបបញ្ហាជំនន់ទឹកភ្លៀង និងទឹកជំនន់ ក្នុងរដូវវស្សា។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសង្គមកិច្ច នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានានា ដែលកំពុងជួបប្រទះជំនន់ទឹកភ្លៀងមន្ទីរសង្គមកិច្ច ត្រូវអនុវត្តវិធានការឆ្លើយតប មួយចំនួនដូចខាងក្រោម ៖

ទី១-ត្រូវសហការជាមួយ រដ្ឋបាលរាជធានី-ខេត្ត ក្នុងការដោះស្រាយ និងឆ្លើយតបចំពោះបញ្ហាទឹកជំនន់ ជូនប្រជាជននៅតាមមូលដ្ឋាន ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ទី២-ត្រូវរៀបចំឲ្យមានក្រុមការងារប្រតិកម្មរហ័សធ្វើបច្ចុប្បន្នភាព និងរាយការណ៍ជាប្រចាំអំពីចំនួនប្រជា ជនស្ថានភាព និងទីតាំងដែលកំពុងជួបបញ្ហាទឹកជំនន់ មកក្រសួងតាមរយៈនាយកដ្ឋានសុខុមាលភាពស ង្គមដែលជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយប្រចាំក្រសួង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងកា ររាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។

ទី៣-ត្រូវរៀបចំផែនការសកម្មភាព ចុះពិនិត្យដោះស្រាយឆ្លើយបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ការកើតមានជំងឺផ្សេងៗមកលើប្រជាជន និងស្រង់ទិន្នន័យជនរងគ្រោះ ជូនក្រសួង ដើម្បីពិនិត្យដោះស្រាយបានទាន់ពេលវេលា។

និងទី៤-ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីផលប៉ះពាល់ និងវិធានការការពារពីគ្រោះម ហន្ដរាយ ទឹកជំនន់ ខ្យល់កន្ដ្រាក់ ខ្យល់ព្យុះ ដល់សហគមន៍ សាលារៀន វត្តអារាម និងវិហារសាសនា នានា។

សូមរំលឹកថា ប្រទេសកម្ពុជាបាន និងកំពុងស្ថិតក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្ដទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) និងសម្ពាទាបសកម្ម (Active Low) ដែលធ្វើឲ្យមានភ្លៀងធ្លាក់ចជាបន្ដបន្ទាប់ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀង និងកម្ពស់ទឹកទន្លេមានការកើនឡើងគួរឲ្យកត់ សម្គាល់៕

ដោយ ៖ អេង ប៊ូឆេង

To Top