ព័ត៌មានជាតិ

ពលរដ្ឋ១៨គ្រួសារ នៅភូមិដាច់ស្រយាល កោះអណ្តែត ក្នុងខេត្តកោះកុង ទទួលជំនួយ កាកបាទក្រហម កម្ពុជា

ភ្នំពេញ៖ ក្នុងនាមក្រុមការងារ កាកបាទក្រហមកម្ពុជា លោកឧកញ៉ាទៀ វិចិត្រ អនុប្រធានកិត្តិយស គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៍ មានម្ហូប អាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ដូចជាភួយ និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១៨គ្រួសារ ដែលរស់នៅក្នុង ក្រុមព្រែកពពេល ភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ដែលជាភូមិដាច់ស្រយាលមួយ ឆ្ងាយពីទីប្រជុំជន ក្នុងខេត្តកោះកុង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះជាជំនួយផ្នែកមនុស្សធម៍ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្រាប់ ជូនពលរដ្ឋ ដែលជួបការលំបាក និងដោយពិនិត្យឃើញថាពលរដ្ឋទាំង១៨គ្រួសារនេះ រស់នៅឆ្ងាយពីទីប្រជុំជន ពិបាកទាំងផ្លូវធ្វើដំណើរ ឡើងចុះទៅកាន់ទីផ្សារផងនោះ ទើបនាំយកជំនួយនេះ មកផ្តល់ជូន ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋ ត្រៀមបម្រុងក្នុងរដូវភ្លៀងធ្លាក់ មកផងដែរ៕

To Top