ព័ត៌មានជាតិ

ស្ទឹងព្រែកត្នោត មានកម្ពស់ទឹក នៅលើសំណង់បង្ហៀរ ៦,៦០ ថយចុះ០,០៧ម៉ែត្រ

ភ្នំពេញ ៖ សភាពការណ៍ទឹក តាមដងស្ទឹងព្រែកត្នោតគិត មកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ មានកម្ពស់ទឹក នៅលើសំណង់បង្ហៀរ កម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ ។

ក្នុងនោះចំពោះស្ថានភាពទឹកនៅតាមដងស្ទឹង ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ។ ចំពោះទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពាន កាត់ស្ទឹងក្រោមវត្តសាក់សំពៅ ដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top