ព័ត៌មានជាតិ

គិតត្រឹមព្រឹកថ្ងៃទី១៦ តុលា នៅកម្ពុជា មានអ្នកស្លាប់ ដោយជំនន់ទឹកភ្លៀង ១៨នាក់ និងជម្លៀសប្រជាជ នជាង២ម៉ឺននាក់

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ តុលា ដល់ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅកម្ពុជា មានស្លាប់ដោយសារជំនន់ទឹកភ្លៀង ចំនួន១៨នាក់ និងជម្លៀសប្រជាជន ប្រមាណ៦.២៩៨គ្រួសារ ស្មើនឹងប្រមាណ ២៥.១៩២នាក់។

នេះបើយោងតាមលិខិតរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ នៅថ្ងៃទី១៦ តុលា នេះថា នៅកម្ពុជា មានរាជធានី-ខេត្ត ចំនួន១៩ បានទទួលរងប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង រួមមាន ៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង និងកំពង់ធំ ៕

ដោយ ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top