ព័ត៌មានជាតិ

ក្រុមហ៊ុន CEO រៀបចំពិធី ចុះអនុស្សរណៈ ក្នុងការបើកលក់ អគារខុនដូ នៅក្នុងទីផ្សារកម្ពុជា

ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន CEO Wyndham Residence បានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន Sunshine Group ប្រជុំទៅដោយភ្ញៀវ VIP ជាច្រើនរូបបានចូល រួមធ្វើជាសាក្សី សំរាប់ថ្ងៃពិសេសនេះ ផងដែរ។

ក្រុមហ៊ុន Lixin Group បានបង្កើតឡើងនៅឆ្នាំ២០១៣ មានទីស្នាក់ការកណ្តាលស្ថិតនៅក្នុងរាជធានី ភ្នំពេញ នៃប្រទេសកម្ពុជា ហើយក្រុមហ៊ុន Lixin Group ក៏បានក្លាយជាអ្នកអភិវឌ្ឍ អចលនទ្រព្យក្នុង ស្រុកចម្រុះ ។ ក្រៅពីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ គ្រុបដែលមានអង្គភាពអាជីវកម្ម ចំនួន ៦ ក៏តែងតែចូលរួមសកម្មភាពជាច្រើនទៀតដូចជា វិស្សមកាលអាជីវកម្ម សុខុមាលភាពសាធារណៈ និងសប្បុរសធម៌ ការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិ ទៅតាមតំបន់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសណ្ឋាគារនិងអាហារ។

ក្រុមហ៊ុន Golden Cambodia Century (GCC) គឺជាក្រុមហ៊ុន ដែលគ្របដណ្តប់ទៅលើវិស័យ សេដ្ឋកិច្ចធំៗចំនួន៣គឺ ការអភិវឌ្ឍន៍លើផ្នែកអចលនទ្រព្យ ការវិនិយោគលើដីធ្លី ការគ្រប់គ្រងលើ មូលធន ដែលផ្ដល់ការជឿជាក់ខ្ពស់បំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន GCC បានចាប់ផ្តើមវិនិយោគនៅគំរោងទី១ ដោយប្រើឈ្មោះ GC City និងបានបង្កើននូវជំនួញ អចលនទ្រព្យជាបន្តបន្ទាប់ ដើម្បីក្លាយជាអ្នកបង្កើតបុរីយ៉ាងពិតប្រាកដនៅកម្ពុជា។ នៅក្នុងវិស័យហិរញ្ញវត្ថុ ក្រោមការគ្របគ្រងរបស់ក្រុមហ៊ុនGCC Trust ក្រមហ៊ុនGC Trust បានទទួលអាជ្ញាប័ណ្ណពីក្រសួងហិរញ្ញវត្ថុ ជាលើកទី៥ នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Sunshine Group មានវត្តមាននៅប្រទេសកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលបានពង្រីកនូវអាជីវកម្មជាច្រើនរួមមាន មន្ទីរពេទ្យ គ្លីនិកធ្មេញ ផ្សារទំនើប គ្រឿងសង្ហារឹម ដែលនាំចូលពីប្រទេសកូរ៉េ គ្រឿងសំភារះផ្ទះបាយ រោងចក្រផលិតក្រដាសជូតមាត់ និង ជាភ្នាក់ងារ អចលនទ្រព្យថែមទៀតផង។ ដោយទទួលបានបទពិសោធ និងមានជំនាញខ្ពស់ក្រុមហ៊ុន Sunshine Group បានក្លាយជាភ្នាក់ងារអចលនៈទ្រព្យដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុន Sunshine Group នឹង ក្រុមហ៊ុន CEO Wyndham Residence ។ ក្នុងកម្មវិធីនេះផងដែរ ក្រុមភ្ញៀវVIP បានធ្វើការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនៃការទិញ និងលក់ ហើយវាក៏ជានិមិត្តសញ្ញានៃការចាប់ផ្តើមបើកលក់ គំរោងរបស់ CEO Wyndham Residence នៅក្នុងប្រទេសកម្ពុជាផងដែរ។

CEO Wyndham Residence គឺជាអគារភ្លោះដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យបាក់ទូក ដែលត្រូវបានគ្រោងនិងដាក់លក់នៅក្នុងប្រទេសកម្ពុជាដោយមានដៃគូជាច្រើនដូចជាក្រុមហ៊ុន Lixin Group និង ក្រុមហ៊ុន Golden Cambodia Century (GCC)។ សំណង់អាគារនេះមានចំនួន៣២ជាន់ ហើយបច្ចុប្បន្នការសាងសង់នៃអគារនេះបានធ្វើដល់ជាន់ទី២៧ហើយ យើងរំពឹងថានឹងបញ្ចប់ ការសាង សង់នៅក្នុងឆ្នាំ២០២២ នាពេលខាងមុខនេះ។

ជាមួយនឹងការរៀបចំសេវាកម្ម សណ្ឋាគារលំដាប់ផ្កាយ ៥ របស់ Wyndham Grand នៅក្នុងអគារភ្លោះ CEO អតិថិជនរបស់យើងទាំងអស់ នឹងរីករាយជាមួយនឹងបទពិសោធន៍ អាជីវកម្មដ៏ពិសេសបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។ Wyndham Grand មានសាខាប្រហែលជាង ៨០០០ សាខា នៅក្នុង ៧៨ ប្រទេស ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងថៃ ។ ហើយ Wyndham Grand បានបង្កើន សមាជិកជាង ៥០ លាននាក់នៅទូទាំងពិភពលោកផងដែរ។ ជាមួយនឹងភាពរួសរាយរាក់ទាក់ និងផ្ដល់នូវសេវាកម្មដ៏ល្អបំផុត រួមជាមួយរចនាបថដ៏ទាន់សម័យ គឺជាចំណុចសំខាន់នៃអគារភ្លោះ CEO Wyndham Residence ។

ការបរិភោគអាហារលំដាប់ថ្នាក់ពិភពលោក ការគយគន់ទេសភាពទីក្រុងដ៏អស្ចារ្យ កន្លែងទទួលភ្ញៀវដ៏ ធំទូលាយ ដែលមានទំហំ ដល់ទៅ៨ ម៉ែត្រ កន្លែងញាំកាហ្វេដែលមានផ្ទាំងគំនូរ ដល់ស្រស់ស្អាត កន្លែងពិសាស្រានិងជក់បារី សាលពិធីជប់លៀង បន្ទប់KTV មជ្ឈមណ្ឌលពាណិជ្ជកម្ម CEO បន្ទប់ប្រជុំដែលមានកៅអី ១២ និង ២០កៅអី រោងកុនដែលមាន ៨៥កៅអី អាងហែលទឹក ដែលមានទំហំធំទូលាយ បន្ទប់ ស្ប៉ាដ៏ល្អប្រណិត កន្លែងហាត់ប្រាណ ដែលមានឈ្មោះថា SKY និងកន្លែងជាច្រើនទៀតផងដែរ អគារភ្លោះ CEO Wyndham Residence នឹងផ្តល់ជូននូវទីកន្លែងដែលមានផាសុកភាព ព្រមជាមួយនឹងភាពទាន់សម័យ ដ៏ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។

ដោយផ្តោតលើអនាគតនាពេលខាងមុខនេះ តំបន់បាក់ទូកនឹងក្លាយជាតំបន់ KLCC ដែលដូចទៅនឹង ប្រទេសម៉ាឡេស៊ី ឬផ្លូវ Orchardនៅប្រទេសសិង្ហបុរី។ តំបន់នេះមិនត្រឹមតែជាតំបន់ទាក់ទាញ ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំបន់ពាណិជ្ជកម្មសំខាន់ដែលទាក់ទាញជនបរទេស ពីទូទាំងពិភពលោក ផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top