ព័ត៌មានជាតិ

សម្ដេចតេជោក្រើន រំលឹកពលរដ្ឋប្រុងប្រយ័ត្ន ជំនន់ទឹកភ្លៀង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តការក្រើនរំលឹក ក៏ដូចជាអំពាវនាវដល់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នជានិច្ចចំពោះ គ្រោះទឹកជំនន់ដែលកើតឡើង ដោយសារទឹកភ្លៀង។

តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២០ សម្ដេច តេជោបានថ្លែងថា “សូមបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯង ជាពិសេសត្រូវមានការ ប្រុងប្រយ័ត្នចំពោះកុមារតូចៗ ត្រូវរស់នៅស្អាត ហូបស្អាតអំឡុងពេល ទឹកជំនន់ និងក្រោយពេលទឹកជំនន់”។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានថ្លែង អំណរគុណ ដល់មន្ត្រីរាជការ បណ្ដាសប្បុរសជន ទាំងឡាយ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារយុវជន ស្ម័គ្រចិត្តផ្សេងៗជាច្រើនទៀតបានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ ទៅតាម លទ្ធភាពដែលអាចធ្វើទៅបាន ដូចជាការជួយសង្គ្រោះ ពលរដ្ឋកំពុងប្រឈមនូវគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ ក្នុងពេលទឹកជំនន់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះគ្រោះទឹកជំន់ បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋ ប្រមាណជា ៧៨,០៥៦ គ្រួសារ ស្មើប្រមាណជា ៣១២,២២៤នាក់ ,ជម្លៀសប្រជាជន ប្រមាណជា ៩,៣៤៩គ្រួសារ ស្មើប្រមាណជា៣៧,៣៩៦នាក់ និងមានអ្នកស្លាប់ ចំនួន២៥នាក់ ផងដែរ៕ដោយ៖ធី លីថូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top