ព័ត៌មានជាតិ

ភាគីពាក់ព័ន្ធកោតសរសើរ លទ្ធផលការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖ បណ្ដាគណបក្ស ក៏ដូចជាបណ្ដាអង្គការ ក្រៅរដ្ឋាភិបាលបានសម្ដែងការអបអរសាទរ និងកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលបានរៀបចំដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២០ បានយ៉ាង រលូនបើទោះបីជាមិនទទួលបានលទ្ធផលល្អឥតខ្ចោះក៏ដោយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.បនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

សេចក្ដីប្រកាសបញ្ជាក់ទៀតថា លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គិតត្រឹម ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានអ្នក ចុះឈ្មោះ បោះឆ្នោតថ្មីសរុបចំនួន ២៥៦.៥៤៥នាក់ ស្មើនឹង ៨៥.៤០% នៃចំនួនប្រជាពលរដ្ឋត្រូវចុះឈ្មោះសរុបមានចំនួន ៣០០.៣៩០នាក់។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោត បានបញ្ចប់ត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទីល្ងាចនាថ្ងៃនេះ៕ដោយ៖ធី លីថូ

To Top