ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន ៨២គ្រួសារ ស្ថិតនៅភូមិបាក់ត្រកួន ឃុំនាច ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។
គួររំលឹកថា លោក ឧកញ៉ា ទៀ វិចិត្រ បាននាំយក គ្រឿងឧបភោគ និងបរិភោគ បន្តចែកជូនពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់ តួុរយ៉ាង លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat ក៏បានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា នូវថវិកា ៥០ ០០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងការជួយដល់ ជនរងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងវាយប្រហារ បណ្តារាជធានីខេត្តក្រុង នៃប្រទេសកម្ពុជា៕