ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ខ្ញុំមិនដែលនិយាយជាមួយចិន ឬប្រទេសផ្សេង ស្ដីពី បម្រើបម្រាស់កំពង់ផែ វាលយន្ត ហោះកម្ពុជា សម្រាប់យោធាបរទេសឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេចមិនដែលនិយាយ ជាមួ យចិន និងបណ្ដាប្រទេសផ្សេងៗ ស្តីពី បម្រើបម្រាស់កំពង់ផែ វាលយន្តហោះកម្ពុជា សម្រាប់យោធាបរ ទេសឡើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំមិនដែលនិយាយជាមួយចិន ឬជាមួយប្រទេសណាមួយ ស្តីពី បម្រើបម្រាស់កំពង់ផែ វាលយន្តហោះកម្ពុជា សម្រាប់យោធាបរទេសទេ ហើយរដ្ឋធម្មនុញ្ញ ក៏មិនអនុញ្ញាតឲ្យដែរ»៕

To Top