នយោបាយ

អាមេរិក គួរស្គាល់ នយោបាយខ្មែរសម័យ មហានគរ

ភូមិសាស្ត្រនយោបាយ ៖ ហេតុអ្វីបានជា សហរដ្ឋអាមេរិកដើរគៀងគរ សម្ព័ន្ធមិត្តមកវៃខ្មែរ មានទំនាក់ទំនង ដែកថែបជាមួយចិន ។ មិនតែប៉ុណ្ណោះ អាមេរិកបំបែកខ្មែរ ជាក្រុមអោយគាំទ្រខ្លួន មកវាយខ្មែរក្នុងស្រុក ព្រមទាំង ជេរប្រទិចខ្មែររាល់ថ្ងៃ តាមរយៈប្រព័ន្ធឃោសនា ជាភាសារខ្មែរ បង្កើតក្រុមសិទិ្ធមនុស្ស ពាលជេរប្រមាថខ្មែររាល់ថ្ងៃ ។ ចោទខ្មែរក្នុងស្រុក សុទ្ធតែខ្ញុំចិន ។

និយាយជារួមសហរដ្ឋអាមេរិក ជេរប្រមាថខ្មែរ ដូចចិញ្ជ្រាំប្រហិត តែសុំក្រឡេកមើលប្រវត្តិសាស្រ្តខ្មែរ និង ចិន នាសម័យមហានគរ តើខ្មែរ និង ចិន ជា មហាមិត្តបែបណា? ដូច្នេះ សូមអ្នកនយោបាយ ខ្មែរអាមេរិកនិយមជ្រុល អានប្រវត្តិសាស្រ្ត ហើយ យករូបមន្ត សម័យ អង្គរមកវិញ ទើបខ្មែរបានសុខ លែង ចាញ់បោកគេ។ បើអ្នកនយោបាយខ្លះមិនទទួលស្គាល់សម័យនោះទេនោះ កុំបន្ទោស អាមេរិក មកពីយើងខ្លួនឯងល្ងង់ ។

១១ វិច្ឆិកា ២០២០ ។ សូមអានសៀវភៅ របស់លោក ឥន្ទ សុផល មន្ត្រីការទូតខ្មែរ នៅ អង់គ្លេស ៕

ដោយ ៖ DAP news

To Top