Covid-19

Breaking News៖ សម្ដេច ស ខេង និងអ្នកផ្ទះជាង៩០នាក់ ទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកផ្ទះប្រមាណជាង៩០នាក់ ត្រូវបានធ្វើតេស្តលទ្ធផលអវិជ្ជមាន កូវីដ-១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ ក្នុងសារតេក្រាម នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ថា “តាមព័ត៌មានពីលោកជំទាវ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ផ្ទះខ្ញុំជាង៩០នាក់ យកសំណាកទៅអវិជ្ជមានទាំងអស់ ហេីយអត់ឃេីញអ្នកវិជ្ជមានទេ ដែលនេះជាជំហានដំបូង ហេីយនៅត្រូវធ្វេីពីរដងទៀត”។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី ដោយក្នុងនោះមាន លោកឧត្តមអគ្គានុរក្សថ្នាក់ទី១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធគារ ដោយបច្ចប្បន្ន លោក ឆែម សាវុធ កំពុងមានវិរុស កូវីដ-១៩៕

To Top