ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើឲ្យ រដ្ឋមន្ដ្រីក្រសួងសាធារណការ លុបចោលកម្មវិធី តភ្ជាប់ស្ពាន ស្ទឹងត្រង់-ក្រូចឆ្មា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ លុបចោលកម្មវិធីតភ្ជាប់ស្ពាន ស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំស្នើឲ្យឯកឧត្តម ស៊ុន ចាន់ថុល លុបចោលកម្មវិធីនៃការភ្ជាប់ស្ពាន ស្ទឹងត្រង់-ក្រូចឆ្មារ នៃខេត្តកំពង់ចាម និងខេត្តត្បូងឃុំ នៅថ្ងៃទី៧ នេះ»។

សូមរំលឹកថា បើតាមកម្មវិធីតភ្ជាប់ស្ពានឆ្លងកាត់ ទន្លេមេគង្គ ស្រុកស្ទឹងត្រង់-ស្រុកក្រូចឆ្មារ គ្រោងនឹងប្រព្រឹត្តទៅ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន៕
ដោយ ៖ អេង ប៊ូឆេង

To Top