ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន គោរពអបអរសាទរ និងជូនពរ ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងឱកាស ខួប៤២ឆ្នាំ ទិវាជ័យជម្នះ ៧មករា

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវការអបអរសាទរ និងគោរពជូនពរ ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ជាប្រធានកិត្តិយស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអនុប្រធាន និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្រប្រជាជនកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៤២ឆ្នាំ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២១) ។

សូមបួងសួង ដល់ទេវតាឆ្នាំថ្មី និងវត្ថុស័ក្កិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ការពារសម្តេចប្រមុខដឹកនាំស្ថាប័ននីតិបញ្ញាត្តិ និងស្ថាប័ននីតិប្រតិបត្តិទាំង៤ ឲ្យទទួលបាន នូវសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំការកសាង និងអភិវឌ្ឍន៍ មាតុប្រទេស ទទួលបានជោគជ័យថ្មីថែមទៀត ក្នុងបេសកកម្ម ជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម និងសូមសម្តេចទាំង៤ ព្រមទាំងលោកជំទាវ បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសេចក្តីសុខ សុខមង្គល និងប្រកបដោយ ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top