ព័ត៌មានជាតិ

ផ្លាកលេខចាស់ៗ ដែលប្រជាពលរដ្ឋស្នើសុំផ្ទេរកម្មសិទ្ធិ ចំនួន១.៣៥៨គូ ត្រូវបានកាត់កម្ទេចចោល

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចចោល នូវផ្លាកលេខចាស់ៗ ដែលប្រជាពលរដ្ឋស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិ តាមបែបបទច្បាប់ដែលដោះស្រាយរួចរាល់ជាស្ថាពរ ចំនួន១.៣៥៨ គូ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចផ្លាកលេខចាស់ៗ ចំនួន ១.៣៥៨ គូរ (គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២១) ដែលបន្សល់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ បានធ្វើការផ្ទេរកម្មសិទ្ធ តាមបែបបទច្បាប់ត្រឹមត្រូវ និងរួចរាល់ជាស្ថាពរ ចាប់តាំងពីទទួលបានសេចក្តីណែនាំ របស់ក្រសួងសាធារណការ ស្តីពីការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ បានចេញសេចក្តីប្រកាស នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងមក»៕

To Top