ព័ត៌មានជាតិ

ទិញមីជាតិកេសថ្មី មានឱកាស ទទួលបានរង្វាន់ជាច្រើន

ភ្នំពេញ ៖ ប្រញាប់ឡើង! មានរង្វាន់ជាច្រើនម៉ឺនរង្វាន់ កំពុងរង់ចាំលោកអ្នក!
មីជាតិបានរៀបចំចែករង្វាន់ជាច្រើន នៅក្នុងកេសថ្មីគ្រប់រសជាតិ ដើម្បីអបអរសាទរក្នុងឱកាស សម្ពោធកេសថ្មី ចាប់ពីខែមករានេះតទៅ ។
អតិថិជនរបស់មីជាតិ គ្រាន់តែជាវមីជាតិកេសថ្មីរសជាតិណាមួយ នឹងមានឱកាសទទួលបានរង្វាន់ ដែលមាននៅក្នុងកេសថ្មីស្រាប់ ។ រង្វាន់ទាំងនោះមានដូចជា អាវយឺត ក្រមា បន្តោងសោ ថង់បរិស្ថាន និងឈុតចង្កឹះសមដ៏ស្រស់ស្អាត ។

រង្វាន់ទាំងនោះ ត្រូវបានដាក់ចូលទៅក្នុងកេសថ្មី នឹងចែកចាយទូទាំងប្រទេស ដែលមានរង្វាន់ជាច្រើន ជាងម៉ឺនរង្វាន់ ដើម្បីថ្លែងអំណរគុណ ទៅដល់បងប្អូនអតិថិជន ដែលតែងតែគាំទ្រផលិតផលមីជាតិ ។ នេះជាវត្ថុអនុស្សាវរីយ៍ ដែលមីជាតិរីករាយ នឹងផ្តល់ជូនអតិថិជន ក្នុងឱកាសការសម្ពោធកេសថ្មី និងចូលឆ្នាំថ្មី ឆ្នាំសកល ។

មីជាតិជាផលិតមីកញ្ចប់ខ្មែរ ដែលផលិតឡើងក្រោមការ យកចិត្តទុកដាក់បំផុត ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកទេសទំនើប ចុងក្រោយពីប្រទេសជប៉ុន ។ មីជាតិ ប្រកាន់ភ្ជាប់នូវតម្លៃជាផលិតផលជាតិ និងតែងតែយកចិត្តទុកដាក់លើសុវត្ថិភាព នៃការប្រើប្រាស់ ការវេចខ្ចប់ គុណភាព និងរសជាតិនៃផលិតផល។
សូមប្រញាប់ឡើង រង្វាន់មានកំណត់! ជាវបានមុន មានឱកាសទទួលបានមុន ។ មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ!

To Top