ព័ត៌មានជាតិ

ប្រមុខការពារជាតិ៖ កម្ពុជារក្សាស្ថេរភាពនយោបាយ ទោះប្រឈមវិបត្តិកូវីដ-១៩ និងការរំខាន ពីក្រុមជ្រុលនិយមមួយក្តាប់តូច

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា នៅតែអាចរក្សាបានយ៉ាងល្អ នូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ទោះបីកំពុងប្រឈមជាមួយ ការគំរាមកំហែងពីមេរោគកូវីដ-១៩ និងការរំខាន ពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូច។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥ មករានេះថា “ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាវាកម្ពុជានៅតែអាចបន្តដំណើរទៅមុខ ប្រកបដោយមោទនភាពខ្ពស់ បើទោះជាយើង បាននិងកំពុងប្រឈមជាមួយ ការគំរាមកំហែងពីមេរោគកូវីដ-១៩ និងការរំខាន ពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូចនោះ។ កម្ពុជានៅតែអាចរក្សាបានយ៉ាងល្អនូវ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ជំរុញរាល់ការអភិវឌ្ឍនានា”៕

To Top