ព័ត៌មានជាតិ

វិស័យសាធារណការនៅរាជធានី-ខេត្ត កំពុងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីផ្ដល់សេវា ជូនពលរដ្ឋ

ភ្នំពេញ ៖ លោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សេវារដ្ឋបាល ក្នុងវិស័យសាធារណការ និងដឹក ជញ្ជូនផ្លូវគោកនៅរដ្ឋបាលរាជធានី-ខេត្ត កំពុងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាជាបណ្ដើរៗ ដើម្បីផ្ដល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។

ក្នុងពិធីពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីបែបបទ និងនី តិវិធីនៃការផ្ដល់សេវារដ្ឋបាលក្នុងវិស័យសាធារណការ និងដឹកជ ញ្ជូនផ្លូវគោក នៅរដ្ឋបាលរាជធានី-ខេត្ត នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ លោក សួន រចនា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បច្ចេកវិទ្យាព័ត៌មានវិទ្យា ក្នុងពិភពលោក កំពុងមានការីចម្រើនយ៉ាងឆាប់រហ័ស ជាពិសេស ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងប្រព័ន្ធគ្រប់គ្រង ការងារ ការបែងចែក ការងារ ការគ្រប់គ្រងទិន្នន័យ និងការ ប្រាស្រ័យទាក់ទងជាសាធារណៈ។

លោកថ្លែងថា «បច្ចុប្បន្នតាមរយៈការបណ្ដុះបណ្ដាលជាជំហានៗ នៅថ្នាក់ក្រោមជាតិបាន និងកំពុងប្រើប្រាស់ប្រព័ន្ធព័ត៌ មានវិទ្យាជាបណ្ដើរៗ ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅឈានទៅបំបាត់ប្រព័ន្ធរដ្ឋបាល ដែលប្រើប្រា ស់ក្រដាស ស្នាម និងកាត់បន្ថយការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជាហេតុធ្វើ ឲ្យការផ្ដល់ សេវាសាធារណៈ មានភាពយឺតយ៉ាវ គ្មានតម្លាភាព និងបង្កការលំបាក ដល់បងប្អូនប្រជាពលរដ្ឋ»។

លោករដ្ឋលេខាធិការ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងមានសមត្ថភាពអាច ប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យារបស់ក្រសួង ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានលឿនរហ័ស ជាងមុនទ្វេដងថែមទៀត បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលនេះទៅ។

លោករដ្ឋលេខាធិការបានផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សារៀនសូត្រ ស្វែងយល់ ចូលរួមជាសំណួរ និងមតិយោបល់ឱ្យបានផុលផុស ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ក៏ដូចជា ដើម្បីស្វែងយល់ពីគន្លឹះដ៏សំខាន់ៗ និងល្អៗបន្ថែមទៀត សំដៅឱ្យការផ្ដល់សេវាសាធារណៈជូនបងប្អូន ប្រជាលរដ្ឋកាន់តែលឿន មានប្រសិទ្ធភាព និងតម្លាភាពថែមទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×