ព័ត៌មានជាតិ

បុណ្យមាឃបូជា ជាពិធីបុណ្យ ដ៏មាន សារៈសំខាន់បំផុត ក្នុងព្រះពុទ្ធ សាសនា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០១នេះ គឺ ជា ថ្ងៃ បុណ្យ មាឃ បូជា ដែលជា ពិធីបុណ្យ មួយ ដ៏មាន សារៈសំខាន់ បំផុត ក្នុង ព្រះ ពុទ្ធ សាសនា ដែល ជា សាសនា របស់ រដ្ឋ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នា ប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

សម្ដេចតេជោ មានប្រសាសន៍ថា « ព្រះពុទ្ធសាសនា មិនត្រឹម តែ បាន ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានរួមចំណែក យ៉ាង សំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណ ជាតិទៀតផង»។

សម្ដេចតេជោ បន្ដថា «សូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជន រួម ជាតិ ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា»៕

To Top