ព័ត៌មានជាតិ

ឆ្នាំ២០២០ តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ សម្រេចបានការនាំចេញទឹកប្រាក់សរុប ១.៥៦៥ពាន់លានដុល្លារ

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សម្រេចបាន ការនាំចេញ ក្នុងទឹកប្រាក់សរុប១.៥៦៥ពាន់លានដុល្លារ ដែលមានកំណើន២៦.៥២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា «ឆ្នាំ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សម្រេចបានការនាំចេញ ក្នុងទឹកប្រាក់សរុប ១.៥៦៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ២៦.៥២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ គឺជាតួលេខកំណើន ទោះបីជាទទួលរងផលប៉ះពាល់ពីជំងឺវីរុសក៏ដោយ»។

ប្រភពដដែល បានឲ្យដឹងបន្ថែមថា កាលពីថ្ងៃទី២៦ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ចំពោះកំណើននេះ ដល់ក្រុមប្រឹក្សាភិបាល នៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ព្រមទាំង បានអបអរសាទរចូលឆ្នាំប្រពៃណីចិន ដែលនឹងខិតជិតមកដល់ នាពេលខាងមុខនេះ ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងក្រុមហ៊ុនផងដែរ៕

To Top