ព័ត៌មានជាតិ

វិភាគ៖ សាមកុកពិភពលោក

ភ្នំពេញ៖ លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្រ្តនយោបាយ បានធ្វើការវិភាគ ពីស្ថានភាពភូមិសាស្រ្តនយោបាយ ពិភពលោកបច្ចុប្បន្ននេះ ប្រៀបបានទៅនឹងរឿងសាមកុក ពោលគឺអាមេរិកគឺ ឆាវឆាវ, ចិនគឺ លាវប៉ី និងរុស្ស៊ី គឺ ស៊ុនឈាន។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២កុម្ភៈនេះ លោក តាន់ វុទ្ធា បានវិភាគនិងពន្យល់បន្ថែមថា ” សម្ព័ន្ធ (The Shanghai Cooperation Organization) រវាង ស៊ុន និងលាវ (រុស្ស៊ី និងចិន) គឺជាសម្ព័ន្ធក្លែងក្លាយ ពោលគឺពួកគេធ្វើសម្ព័ន្ធ ដើម្បីបន្លាចអាមេរិកប៉ុណ្ណោះ តែធាតុពិត គឺពួកគេសម្លឹងប្រយោជន៏រៀងៗខ្លួន ព្រោះម្នាក់គិតដល់សមុទ្រខាងត្បូង ម្នាក់ទៀតគិតដល់ឧបទ្វីបគ្រីមេ។ បើអាមេរិកលេងចិនមែនទែន, រុស្ស៊ី មិនប្រាកដថា ចូលជួយចិនទេ ព្រោះរុស្ស៊ី បានប្រកាសរួចហើយថា ខ្លួនមិនទទួលស្គាល់ ការទាមទាររបស់ចិន លើតំបន់ជម្លោះសមុទ្រចិនខាងត្បូងទ្បើយ ហើយខ្លួនក៏នឹងមិនចូលពាក់ព័ន្ធ នឹងជម្លោះនេះដែរ។ រុស្ស៊ី មិនដែលភ្លេចទ្បើយ គឺចិនដែលបានរួមដៃ ជាមួយអាមេរិក ផ្តួលសហភាពសូវៀត”៕

To Top