ព័ត៌មានជាតិ

អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន ព្រមានថា រដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ា អាចបង្កើនឥទ្ធិពលរបស់ចិនក្នុងតំបន់

បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនបាននិយាយនៅថ្ងៃអង្គារទី ២ ខែកុម្ភៈថា ប្រទេសប្រជាធិបតេយ្យនៅ លើពិភពលោកនឹងប្រថុយរុញច្រានប្រទេសមីយ៉ាន់ម៉ា ប្រសិនបើការឆ្លើយតបរបស់ពួកគេ ចំពោះការធ្វើរដ្ឋប្រហារបិទបណ្តាញទំនាក់ទំនងជាមួយឧត្តមសេនីយ៍ដ៏មានឥទ្ធិពលរបស់ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Yasuhide Nakayama បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា “ប្រសិនបើយើងមិនខិតជិតអណ្តូងនេះទេ ប្រទេសមីយ៉ាន់ម៉ាអាចនឹងខិតកាន់តែ ឆ្ងាយពីបណ្តាប្រទេសប្រជាធិបតេយ្យ សេរីនយោបាយ និងចូលរួមសម្ព័ន្ធជាមួយប្រទេសចិន” ហើយប្រទេសជប៉ុនគួរតែពិភាក្សាអំពីយុទ្ធសាស្ត្ររួមមួយ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

សូមជម្រាបថា កងទ័ពមីយ៉ាន់ម៉ាបានដណ្តើមអំណាចកាលពីថ្ងៃច័ន្ទ ដោយប្រកាសអំពីការដាក់ប្រទេសក្នុងភាពអាសន្ន និងឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុងសានស៊ូជី និងមន្រ្តីរដ្ឋាភិបាលដទៃទៀត ដោយបានចោទប្រកាន់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ដែលបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកា គឺតាមរយៈការលួចបន្លំសន្លឹកឆ្នោត  ៕ប្រែសម្រួលៈ ណៃ តុលា

To Top