ព័ត៌មានជាតិ

ក្រុមអ្នកជំនាញ អំពាវនាវឱ្យមានចំណងមិត្តភាព រវាងអាមេរិក-ចិន ឲ្យកាន់តែរឹងមាំដើម្បីស្វែងរកច្រកចេញពីវិបត្តិបច្ចុប្បន្ន

ប៉េកាំង៖ ជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក និងការព្យាករណ៍ជាវិជ្ជមានរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់ការកើនឡើងជាសកល ៥.៥ ភាគរយនៅឆ្នាំ ២០២១ – សញ្ញានៃការលេចចេញពីជំងឺរាតត្បាតពិភពលោក នៅតែកំពុងព្យាយាម ដើម្បីទទួលបាននូវច្រកចេញប្រកបដោយប្រសិទ្ធភាពពីវិបត្តិនេះ។

នៅពេលដែលមនុស្សជាតិស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយនៅក្នុងសមរភូមិសុខភាពសាធារណៈសហរដ្ឋអាមេរិក – ចិន ក៏បានឈានដល់ផ្លូវបំបែកថ្មីមួយជាមួយនឹងឱកាស ដែលលេចចេញមក ដើម្បីបើកបង្អួចនៃក្តីសង្ឃឹមថ្មីមួយ។

អ្នកជំនាញនៅទូទាំងពិភពលោកបញ្ជាក់ពីទម្ងន់របស់សហរដ្ឋអាមេរិក និងចិន បានជំរុញឱ្យប្រទេសទាំងពីរនាំចំណងទំនាក់ទំនងទ្វេភាគីត្រឡប់មកភាពធម្មតាវិញ និងបន្តកិច្ចសហប្រតិបត្តិការ។

លោក Kiyoyuki Seguchi នាយកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាសាកលវិទ្យាល័យ Canon របស់ជប៉ុន បានលើកឡើងថា ការប្រឈមមុខដាក់គ្នារវាងមហាអំណាចទាំងពីរ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសទាំងអស់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពពិភពលោក និងការអភិវឌ្ឍផងដែរ។

អ្នកស្រាវជ្រាវរូបនេះបានលើកឡើងថា លោកសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោន នឹងសហការយ៉ាងសកម្មជាមួយប្រទេសចិន ក្នុងការការពារ និងទប់ស្កាត់ជំងឺរាតត្បាត ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការផ្លាស់ប្តូរអាកាសធាតុ ដែលទាំងអស់នេះមានសារៈសំខាន់មិនត្រឹមតែប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ ពិភពលោកទាំងមូលផងដែរ៕ ដោយ ឈូក បូរ៉ា

To Top