នយោបាយ

ទស្សនៈនិងមតិ៖ អាស៊ានកំពុងក្លាយ ជាទីលានប្រយុទ្ធ របស់ BRI និង Indo pacific

ដោយ៖ ទុំ សុមាល័យ

ដូចអ្នកវិភាគធ្លាប់បានអះអាងថា មហាអំណាចក្នុងតំបន់និងពិភពលោក កំពុងគៀងគរ សម្ព័ន្ធមិត្តនិងមិត្តដើម្បីប្រកួតប្រជែងយក ឧត្តមភាពខាងយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៍ ។ល។ រីឯប្រទេសសម្ព័ន្ធមិត្តនិងមិត្ត ស្វះស្វែងរកមហាអំណាច ធ្វើជាខ្នងបង្អែក ដើម្បីសេដ្ឋកិច្ច និងសុំសេចក្ដីសុខ ដោយមិនចង់អោយប្រទេស ក្បែរខ្លួនទន្ទ្រាន ឬក៏ដាក់ឥទ្ធិពលមកលើខ្លួន។ ជារួមអ្នកវិភាគបានលើកឡើងថា ប្រទេសនានា នៅលើពិភពលោក ត្រូវស្វែងរកមហាអំណាច យ៉ាងតិចមួយ ក្នុងចំណោម៥ ដែលជាសមាជិកអចិន្រ្តៃ នៃអង្គការសហប្រជាជាតិ (ចិន រុស្ស៊ី បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក)។ ចំពោះកម្ពុជា អ្នកវិភាគបានមើលឃើញថា បច្ចុប្បន្ននិងទៅអនាគត គឺប្រទេសចិន ។

ដោយឡែកក្នុងក្របខណ្ឌ អង្គការតំបន់ អ្នកវិភាគបានមើលឃើញថា ភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ ដែលហៅកាត់ថា អាស៊៊ាន (Asean ) ហើយមាន១០ប្រទេសនោះ កំពុងក្លាយជាទីលានប្រយុទ្ធ គ្រប់វិស័យ របស់មហាអំណាច លើពិភពលោកនិងតំបន់។ អ្នកវិភាគចង់សំដៅលើ BRI (គំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់ របស់ចិន) ប្រយុទ្ធតទល់នឹង Indo pacific (យុទ្ធសាស្រ្តសេរីបើកចំហរ) ដឹកនាំដោយសហរដ្ឋអាមេរិក និងមហាអំណាចក្នុងតំបន់ ឧទាហរណ៍នៅអាស៊ី មានប្រទេសឥណ្ឌា ប៉ាគីស្ថាន និងជប៉ុនជាដើម។

BRI បានបង្កើតឡើងនៅ អំឡុង ខែកញ្ញា ឆ្នាំ២០១៣ នៅប្រទេស កាហ្សាក់ស្ថាន ដោយលោក ប្រធានាធិបតីចិន ស៊ី ជីនពីង ។
Indo pacific បានបង្កើតឡើងនៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយលោក ដូ ណាត្រាំ អតីតប្រធានាធិបតីអាមេរិក នៅទីក្រុងដាក់ណាង ប្រទេសវៀតណាម ។

អ្នកវិភាគបាននិយាយថា អាស៊ានដែលបានបង្កើតឡើង ដោយសហរដ្ឋអាមេរិក ពេលនេះបានប្ដូរគោលនយោបាយ ខ្លះហើយ ដោយសមាជិកខ្លះ ក្នុងអាស៊ាន បានក្លាយជាសម្ព័ន្ធមិត្ត ចាក់ទឹកមិនលេច ឬក៏មិត្តដែកថែប ជាមួយនឹងចិន ដោយក្នុងនោះអ្នកវិភាគ បាននិយាយថា មានកម្ពុជា ឡាវ ភូមា ថៃ និងប្រទេសខ្លះទៀត បើទោះបីជាមានជម្លោះ ដែនសមុទ្រចិនខាងត្បូង ជាមួយចិន ក៏ដោយ ឧទាហរណ៍ប្រទេសហ្វីលីពីន ។ ដោយឡែកប្រទេសវៀតណាម កន្លងមក ចេញមុខប្រឆាំងចំហរ ដាក់ចិន ដោយអាងប្រទេសអាមេរិកនិងជប៉ុន ជាដើម។ ដោយឡែកប្រទេស ដែលបានរៀបរាប់ខាងលើ ផ្អែកទៅលើការប្រែប្រួល នយោបាយជាសកល និងភូមិសាស្រ្តនយោបាយ ព្រមទាំងការលេចឡើង នូវប្រទសចិន ឆ្ពោះទៅរកមហាអំណាចទី១ លើពិភពលោក និងភូមិសាស្រ្តនយោបាយ ពួកគេបានក្លាយទៅជាមិត្តដែកថែប របស់់ចិន។ នៅក្នុងប្រវត្តិសាស្រ្ត ប្រទេសថៃ នយោបាយរបស់ថៃ បានបត់បែន ទៅតាមមហាអំណាច ដូចជាជប៉ុន អាមេរិក ។តែពេលនេះប្រទេសថៃ មានជំហរងាកមករក ប្រទេសចិន។ ហេតុដូច្នេះហើយ អ្នកវិភាគបានកត់សម្គាល់ថា ប្រទេសថៃបានជួបនូវ រដ្ឋប្រហារយោធា នៅឆ្នាំ២០១៥ ដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ មេបញ្ជាការកងទ័ពជើងគោក ធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី យីង ឡាក់ ប្អូនស្រីបង្កើត របស់លោក ថាក់ ស៊ីន ចេញពីតំណែងនាយករដ្ឋមន្រ្តី។

អ្នកវិភាគបានលើកឡើងថា ប្រទេសថៃនាពេលបច្ចុប្បន្ននេះ បានមានទំនោរទៅរកទីក្រុងប៉េកាំង យ៉ាងជិតស្និទ ក្រោមរដ្ឋបាលលោក ប្រាយុទ្ធ ចាន់អូចារ ។ អ្នកវិភាគបានបន្តទៀតថា ពេលនេះនយោបាយ BRI របស់ចិន កំពុងមានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងប្រទេសថៃ។

ដោយឡែកប្រទេសកម្ពុជាវិញ មានសន្ទុះ អភិវឌ្ឍន៍យ៉ាងជោគជ័យ ដោយនយោបាយ BRI ដែលកម្ពុជាបានចូលរួមស្ថាមបនា បានធ្វើអោយកម្ពុជា មានការអភិវឌ្ឍន៍ យ៉ាងខ្លាំងព្រមទាំងកម្ពុជា មានឥស្សរភាព ពេញលេញ មិនអាចធ្វើអោយបរទេស រំលោភឈ្លានពាន មើលងាយតទៅទៀតឡើយ។ ជាពិសេសអ្នកវិភាគបានអះអាងថា គោលនយោបាយ ឈ្នះ ឈ្នះ ជាមូលដ្ឋានគ្រឹះដ៏ធំបំផុត ដែលធ្វើអោយគោលនយោបាយ BRI ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ថែែមទាំងបានបំផ្លាញ ទាំងស្រុងដល់ឬសគល់ នៃនយោបាយអមិត្ត ក្នុងឧបាយកលបំផ្លាញ សន្តិភាពនៅកម្ពុជា កាលពីចុងឆ្នាំ២០១៧ កន្លងមកដែលមាន អាមេរិកនិងសម្ព័ន្ធមិត្ត ជាអ្នកនៅពីក្រោយខ្នង។

ដោយឡែកនៅឯប្រទសភូមា ឯណោះវិញ ភូមា ត្រូវប្រឈមនឹងការលំបាក ដោយសារបណ្ដាសារភូមិសាស្រ្ត និងភូមិសាស្រ្តនយោបាយ ធ្វើអោយប្រទេសភូមា ត្រូវប្រឈមមុខនឹង ស្ថានភាពនយោបាយបែបនេះ។ អ្នកវិភាគបាននិយាយថា ភូមា ត្រូវប្រឹងទប់ទល់ ទៅនឹងប្រទេសឥណ្ឌា បង់ក្លាដែស ដែលកន្លងមក ប្រទេសទាំងនេះ រួមទាំងឥណ្ឌូប៉ាស៊ីហ្វិក ផង ម្ខាងទៀតទប់ទល់ ទៅនឹងចិន។ ការវិវត្តន៍នយោបាយ ក្នុងប្រទេសភូមា ក្រុមយោធា ដែលស្និទនឹងចិន មិនអនុញ្ញាត អោយលោកស្រី អ៊ុង សានស៊ូជី ដែលស្និទ នឹងលោកខាងលិច ដឹកនាំដោយអាមេរិក ដឹកនាំប្រទេសបានទេ ព្រោះបើលោកស្រី បន្តដឹកនាំក្រុមលោកខាងងលិច និងចូលទៅកៀកចិន ហើយកាត់ផ្ដាច់ ផលប្រយោជន៍ BRI របស់ចិន ។ដូច្នេះក្នុងតម្លៃសណាក៏ដោយយោធា ភូមា ត្រុវតែធ្វើរដ្ឋប្រហារដើម្បិដឹកនាំប្រទេសដោយស្និទជាមួយចិន និងការពារផលប្រយោជន៍ចិនបានទាំងស្រុង។ដូច្នេះអ្នកវិភាគបានលើកឡើងថា មហាអំណាចចិននិងអាមេរិក ប្រជែងគ្នាបច្ចុប្បន្ន ក្នុងហេតុផលយក ឧត្តមភាពនិងសេដ្ឋកិច្ច តែប៉ុណ្ណោះ មិនមែនសិទ្ធមនុស្ស លិទ្ធិប្រជាធិបតេយ្យ ឬការបញ្ចេញមតិអ្វីឡើយ។ ឧទាហរណ៍ជាក់ស្ដែង រដ្ឋប្រហារដោយយោធា នៅភូមា បានបង្ហាញអោយឃើញថា ប្រទេសមហាអំណាច ការពារផលប្រយោជន៍រៀងៗខ្លួន តែប៉ុណ្ណោះ ដោយមិនខ្វល់អ្នកណាឡើយ។ អ្នកវិភាគបាននិយាយថា ពេលនេះអាស៊ាន កំពុងតែក្លាយទៅជាទីលានប្រយុទ្ធ មនោគមវិជ្ជា នយោបាយសេដ្ឋកិច្ច បច្ចេកវិទ្យា វប្បធម៍។ល។ ពីសំណាក់មហាអំណាច តែចិនកំពុងមានឥទ្ធិពលច្រើនជាងអាមេរិក ហេតុដូច្នេះហើយគណបក្សដែលមាននិន្និការអាមេរិក ពិតជាមិនអាចធ្វើអ្វីបានឡើយ។

To Top